ព័ត៌មានទាន់ហេតុការណ៍៖

រុ​ស្ស៊ី​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្ម ​ថ្មី​ បន្ថែម​ទៀត​របស់​លោក​ខាងលិច​

កាលពី​ថ្ងៃ​ទី​២៨​មក​រា​ ឧបនាយករដ្ឋមន្ដ្រី​រុ​ស្ស៊ី​ លោក​ Arkady​ Dvorkovich​ បញ្ជាក់​ថា​ រាល់​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ ទៀត​របស់​លោក​ខាង​លិចទៅ​លើ​រុ​ស្ស៊ី​ ដោយសារ​តែ​តួនាទី​របស់​ទីក្រុង​មូ​ស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ គឺជា​រឿង​ឥត​ខ្លឹមសារ​ និង​មិន​នាំ​មក​នូវ​ផលប្រយោជន៍​ណាមួយ​នោះ​ឡើយ​ ។​

​លោក​ Arkady​ Dvorkovich​ បញ្ជាក់​ទៀត​ថា​ “​យើង​បាន​មើលឃើញ​ពី​ការ​ ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​អាច​ នឹង​អូស​បន្លាយ​ ហើយ​ការ​ដាក់​ទណ្ឌកម្ម​ នោះ​ជា​រឿង​អាសា​បង់​មាន​ផល​អាក្រក់​ ដល់​ភាគី​ទាំង​សងខាង​ មិនមែន​តែ​រុ​ស្ស៊ី​ នោះ​ឡើយ​ ។​

​តាម​សេចក្ដីព្រាងច្បាប់​ដែល​បាន​ ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​ រដ្ឋមន្ដ្រី​ការ​បរ​ ទេស​សហគមន៍​អឺរ៉ុប​បាន​បង្ហាញ​ឱ្យ​ ឃើញ​ថា​ ច្បាប់​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ ប្រទេស​រុ​ស្ស៊ី​ នឹង​អូស​បន្លាយ​បន្ថែម​ទៀត​ ហើយ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ពីលើ​ ទណ្ឌកម្ម​ដែល​បាន​ដាក់​រួច​ ។​ ទណ្ឌកម្ម​នឹង​ អូស​បន្លាយ​ដល់​ខែធ្នូ​ ឆ្នាំ​២០១៥​ ប្រ​សិន​ បើ​សកម្មភាព​នៅ​អ៊ុយ​ក្រែ​ន​មិន​មាន​ សកម្មភាព​រីក​ចម្រើន​ទេ​នោះ​ ។​

​ស្ថានភាព​វិបត្ដិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ កាន់តែ​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​លោក​ខាងលិច​ត្រូវ​តែ​បង្កើន​ការ​ ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ ដោយ​ សារ​តែ​នេះ​ជា​វិធីសាស្ដ្រ​តែ​មួយ​គត់​ដែល​ អាច​ធ្វើ​ឱ្យ​ទីក្រុង​មូ​ស្គូ​បញ្ចប់​ការ​គាំទ្រ​ ដល់​ក្រុម​បះបោរ​អ៊ុយ​ក្រែ​ន​ ។​ លោក​ខាង​ លិច​ចាត់​ទុក​ថា​ ការ​ដែល​ក្រុម​ផ្ដាច់​ទឹក​ ដី​និយម​អ៊ុយ​ក្រែ​ន​មាន​សមត្ថភាព​ទប់​ ទល់​ជាមួយ​កម្លាំង​ទាហាន​រដ្ឋាភិបាល​បាន​ យូរ​បែប​នេះ​ ដោយសារ​តែ​ការ​ជួយ​អន្ដ​ រាគ​មន៍​ផ្ដល់​សព្វាវុធ​និង​កម្លាំង​ទាហាន​ ទៅ​ជួយ​ការពារ​នៅ​ទីនោះ​ ។​

​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​កំពុង​តែ​អូស​ ទាញ​រុ​ស្ស៊ី​ទម្លាក់​ទឹក​ ប្រសិនបើ​រុ​ស្ស៊ី​មិន​ ព្រម​ដកខ្លួន​ចេញពី​វិបត្ដិ​អ៊ុយ​ក្រែ​ន​ទេ​ នោះ​ ។​ ប្រទេស​លោក​ខាង​ខាងលិច​ ពិសេស​គឺ​ អា​មេ​រិ​កបាន​ប្រើប្រាស់​ឱកាស​ ដ៏​កម្រ​នោះ​ដើម្បី​កាត់​បន្ថយឥទ្ធិពល​រុ​ស្ស៊ី​ នៅ​លើ​ឆាក​អន្ដរជាតិ​ ៕
4(169)