ព័ត៌មានទាន់ហេតុការណ៍៖

រូតខោបង្ហាញប្រដាបភេទឲ្យនារីម្នាក់កំពុងមើលទូរស័ព្ទឃើញ ត្រូវនាងប្តឹងនគរបាលចាប់ខ្លួន

ខេត្តកណ្តាល៖ បុរសវ័យក្មេងម្នាក់ មិនដឹងយ៉ាងម៉េចបានលោតផ្លោះរបង​ចូលទៅផ្ទះគេរួចឈរនៅមុខបន្ទប់នារីរងគ្រោះដែលកំពុងដេកមើលទូរស័ព្ទម្នាក់ឯង ពេលនោះ បុរសព្រើលរូបនេះបានរូតខោរបស់ខ្លួនចេញ រួចបង្ហាញប្រដាប់ភេទឲ្យនារីរងគ្រោះឃើញ ប៉ុន្តែគ្រានេះ នារីរងគ្រោះភ័យតក់ស្លុត ក៏ទូរស័ព្ទហៅបងប្រុងឲ្យមកជួយ រួចក៏ទៅប្តឹងសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនជនសង្ស័យតែម្តង ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីកម្លាំងសមត្ថកិច្ចបានប្រាប់ថា នារីជាដើមបណ្តឹងឈ្មោះអ៊ុង ចាន់នី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រីឯជនសង្ស័យបង្ហាញប្រដាប់ភេទឲ្យគេឃើញឈ្មោះពៅ​ កុសល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះផ្ទះ ទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំ និងពេលវេលាដូចខាងលើ ជនរងគ្រោះកំពុងដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះរួចទៅឈរនៅមុខទ្វារបន្ទប់ និងបានរូតខោបង្ហាញប្រដាប់ភេទដាក់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានតេទូរសព្ទ័ហៅបងប្រុសអោយមកជួយ ឮដូចនេះជនសង្ស័យបានរត់គេចទៅផ្ទះរបស់ខ្លួន បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ រួចកំលាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុនាំជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕