ព័ត៌មានទាន់ហេតុការណ៍៖

រូប Emoji ថ្មីរបស់ក្រុមហ៊ុន Apple ទីបំផុតអាចប្រើបានហើយ

រូប Emoji ថ្មជាច្រើនរយរូប ដូចជាជម្រើសអព្យាក្រឹតយិនឌ័រ និងស្ត្រីម្នាក់មានកន្សែង និង វត្ថុអាហារបន្ថែមទៀតអាចប្រើប្រាស់បានចាប់ផ្តើមពីថ្ងៃអង្គារ ជាមួយនឹងការ update iOS 11.1 នៅលើ iPhone និង iPad ។

កាលពីដើមខែនេះក្រុមហ៊ុន Apple (AAPL, Tech30) បានធ្វើការពិនិត្យមើលរូបសញ្ញា emoji ថ្មីជាង 24 រាប់បញ្ចូលទាំង រូបមុខញញឹម សត្វផ្សេងៗ និង សំលៀកបំពាក់។ សញ្ញា Emoji ដែលបានប្រកាសនៅ World Emoji Day នៅដើមឆ្នាំនេះ មានដូចជារូបម្តាយបំបៅដោះកូន ហើយនឹងត្រូវបានបញ្ចូលក្នុងការ update នេះផងដែរ។

ក្រុមហ៊ុនដូចជាក្រុមហ៊ុន Apple និង Google (GOOG) បង្កើតសញ្ញា emoji ផ្ទាល់ខ្លួនរបស់ពួកគេ ដោយផ្អែកលើនិមិត្តសញ្ញាដែលត្រូវបានអនុម័តដោយ Unicode Consortium ដែលជាក្រុមដែលកំណត់ស្តង់ដារសកលសម្រាប់សញ្ញា Emoji ។ នេះជាហេតុដែលរូបសញ្ញា Emoji មើលទៅខុសប្លែកពី iPhone និងឧបករណ៍ Android ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះមានការជជែកពិភាក្សាគ្នាពីភាពខុសៗគ្នារបស់ Emoji ដូចជារូប Burger លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

NKD-36x6_outline

Version រូប Burger របស់ Google នៅលើ Android បង្ហាញពីឈីសនៅក្រោមប៊ឺហ្គ័រនិងនៅពីលើនំបុ័ង។ នៅចុងសប្តាហ៍នេះការជជែកវែកញែកមួយបានផ្ទុះឡើង ដោយសារតែការដាក់គ្រឿងទេសឱ្យបានត្រឹមត្រូវ។

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google បានថ្លឹងថ្លែងលើ Twitter ដោយនិយាយថាលោកនឹង«ទម្លាក់អ្វីគ្រប់យ៉ាង»ដើម្បីដោះស្រាយការពិភាក្សានេះ ដោយបញ្ជាក់ថា “ប្រសិនបើមនុស្សអាចយល់ស្របលើវិធីត្រឹមត្រូវដើម្បីធ្វើរឿងនេះ!” ។ រហូតមកដល់ពេលនេះមិនមានសកម្មភាពណាមួយត្រូវបានគេអនុវត្តទេ។

ថ្មីៗនេះប្រព័ន្ធប្រតិបត្តិការ Android បានរចនារូបថ្មីរបស់ខ្លួនឡើងវិញបន្ទាប់ពីមានការរិះគន់ថាពួកគេមើលទៅដូចជាប្លោក។ វាបានបន្ថែមជម្រើសថ្មីដូចជាបេះដូងទឹកក្រូច T-Rex និងមុខក្អួត៕ ហេង លក្ខិណា