ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវ​ពុក ​រលួយ​នៅ​មន្ទីរ​ការ​ងារ ​ខេត្ដកោះកុង ​ធ្លាយ​ចេញ​កាន់តែ​ច្រើន​មន្ដ្រី​រង​គ្រោះ​ រង់ចាំ​យុត្ដិធម៌​ពី​ថ្នាក់​ជាតិ​

ខេត្ដកោះកុង​ ៖​ រឿងអាស្រូវ​ពុក​រលួយ​ ដ៏​ធ្ងន់ធ្ងរ​នៅ​មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ខេត្ដកោះកុង​ដែល​មាន​លោក​ យក់​ សង្វាត​ ជា​ប្រធាន​មន្ទីរ​នោះ​ បច្ចុប្បន្ន​ កុំ​ពុង​ធ្វើ​ឱ្យ​មន្ដ្រី​ជា​ច្រើន​ដែល​រង​គ្រោះ​ សម្ដែង​នូវ​ប្រត្ដិកម្ម​ប្រឆាំង​នឹង​ប្រធាន​ របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើងៗ​ ហើយ​រហូត​ ធ្វើ​ឱ្យ​មន្ដ្រី​ខ្លះ​មាន​កំហឹង​ចង់​ផ្ទុះ​សង្គ្រាម​ នៅ​ក្នុង​មន្ទីរ​និង​កំពុង​រង់ចាំ​ចំណាត់​ការណ៍​ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ ផង​ដែរ​ ។​ ​

តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ការ​ប្រព្រឹត្ដ​ អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ និង​បក្ខពួក​នោះ​គឺ​មានការ​ ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ពី​លោក​អគ្គា​ ធិ​កា​រង​ ម៉ា​ សុទ្ធា​ និង​លោក​ប្រធាន​នា​ យក​ដ្ឋា​ន​សវន​កម្ម​ផ្ទៃក្នុង​ គង់​ ច័ន្ទ​តា​រ៉ា​ នៃ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​។​ ​ព្រោះថា​កន្លង​មក​លោក​អគ្គាធិការ​ង​ ម៉ា​ សុទ្ធា​ និង​លោក​ប្រធាន​នាយកដ្ឋាន​ សវន​កម្ម​ផ្ទៃក្នុង​តែងតែ​ដឹកនាំ​ក្រុម​ការ​ ងារ​ចុះ​ត្រួតពិនិត្យ​ការ​ចំណាយ​និង​ការងារ​ ផ្សេងៗ​នៅ​មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដា​ វិជ្ជាជីវៈ​ខេត្ដកោះកុង​ ប៉ុន្ដែ​ក្រុម​ទាំង​ពីរ​ នេះ​គឺ​ពុំ​ដែរ​រក​ឃើញ​នៅ​ការ​ប្រព្រឹត្ដិ​ អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​ ប្រធាន​មន្ទីរ​និង​បក្ខពួក​ដែល​ធ្វើ​ឱ្យ​រដ្ឋ​ ខាត់បង់​ថវិកា​ក្នុង​មួយ​ឆ្នាំៗ​ពី​៣០០​លាន​រៀល​ទៅ​៤០០​លាន​រៀល​នោះ​ទេ​។​

ផ្ទុយ​ ទៅ​វិញ​ក្រុម​នេះ​បែរជា​រក​ឃើញ​តែ​ចំណុច​ អវិជ្ជមាន​របស់​មន្ដ្រី​តូចតាច់​ដែល​មិន​ មែន​ជា​បក្ខពួក​របស់​លោក​ប្រធាន​មន្ទីរ​ដោយ​មន្ដ្រី​ទាំងនោះ​គ្រាន់តែ​រក​ប្រាក់​តិចតួច​ចិញ្ចឹម​ក្រពះ​ទៅ​វិញ​ ។​ ​នេះ​មិន​ខុស​ពី​ពាក្យ​គេ​ថា​ ខ្លាស៊ីគោ​ មិន​ហ៊ាន​ដេញ​ដល់​ឆ្មា​ស៊ី​ត្រីអាំង​នាំ​គ្នា​ យក​ដំបង​សំពង​ឆ្មា​លុះ​ក្ស័យ​ ប៉ុន្ដែ​ការ​ ដែល​ក្រុម​ទាំង​ពីរ​នេះ​រក​មិនឃើញ​កំហុស​ ដ៏​ធ្ងន់ធ្ងរ​របស់​លោក​ប្រធាន​មន្ទីរ​យក់​ សង្វាត​និង​បក្ខពួក​នោះ​គឺ​ដោយសារ​តែ​ ពួក​គេ​ទទួល​បាន​ផលប្រយោជន៍​ជា​លុយកាក​ពី​លោក​ប្រធាន​មន្ទីរ​ទើបបាន​ក្រុម​ ទាំង​ពីរ​នេះ​រក​មិនឃើញ​នៅ​កំហុស​នោះ​ មិនមែន​ក្រុម​នេះ​គ្មាន​ចំនាញ​ទេ​។​ ដោយ​ សារ​ការ​ចុះ​ត្រួ​ត្យ​ពិនិត្យ​យូរៗ​ទៅ​គឺ​ដូច​ ជា​លោក​អគ្គាធិការ​ង​ ម៉ា​ សុទ្ធា​ និង​លោក​ ប្រធាន​នាយកដ្ឋាន​ គង់​ ច័ន្ទ​តា​រ៉ា​ បាន​ ក្លាយទៅជា​បងប្អូន​ធម៌​និង​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ទៅ​ទៀត​។​ ដូច្នោះ​ ការ​ចុះ​ត្រួតពិនិត្យ​របស់​ពួក​គេ​គឺ​ប្រៀប​ បាន​ទៅ​នឹង​ការ​ជួយ​ទៅ​ប្រថាបត្រា​ឱ្យ​ការ​ចាយវាយ​ថវិកា​និង​ការ​ដឹកនាំ​របស់​លោក​ ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ត្រឹមត្រូវ​ ទៅ​វិញ​ ។​ ​តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា​ កន្លង​ទៅ​ដោយសារ​តែម​ន្ដ្រី​ជា​ច្រើន​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ប្រព្រឹត្ដិ​អំពើ​ពុក​រលួយ​និង​ការ​ប្រមាត់​មើលងាយ​ពី​សំណាក់​ លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​នោះ​គឺ​ពួក​គាត់​បាន​ធ្វើ​លិខិត​រាយការណ៍​ទៅ​អង្គ​ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ឆ្នាំ​កន្លង​ ទៅ​ ហើយ​ក្រោយមក​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ក៏​បាន​កោះហៅ​លោក​ ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ទៅ​សាក់សួរ​ និង​ដោយ​មានការ​ដឹង​លឺ​ពី​ថ្នាក់ដឹកនាំ​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ ហើយ​មន្ដ្រី​នៅ​ក្នុង​មន្ទីរ​មួយ​ចំនួន​ធំ​បាន​សម្ដែង​នៅ​ការ​ត្រេកអរ​ ប៉ុន្ដែ​រហូត​មក​ ដល់​ពេល​នេះ​បែរជា​ពុំ​ទាន់​មាន​ចំណាត់ការ​ច្បាស់លាស់​ផ្ទុយ​ទៅ​វិញ​ធ្វើ​ឱ្យ​ប្រធាន​ មន្ទីរ​មួយ​នេះ​កាន់តែ​ថ្លើមធំ​និង​បន្ដ​ការ​ ប្រព្រឹត្ដិ​អំពើ​ពុក​រលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​

​តាម​ប្រភព​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ ថា​ ចំណុច​នៃ​ការ​ប្រព្រឹត្ដិ​អំពើ​ពុក​រលួយ​ របស់​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ និង​លោកស្រី​ ម៉េ​ង​ សុវណ្ណ​ មល្លិកា​ រួម​ និង​បក្ខពួក​មាន​ដូច​តទៅៈ​ក្រោយ​ពី​លោក​ យក់​ សង្វាត​ បាន​ឡើង​ធ្វើ​ជា​ប្រធាន​ មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ខេត្ដកោះកុង​បន្ដ​ពី​លោកស្រី​ រ័​ត្ន​ យ៉ង​ នៅ​ខែ​ មីនា​ឆ្នាំ​២០១២​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ បាន​បង្កើត​យុទ្ធសាស្ដ្រ​និង​សហការ​ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោកស្រី​ ម៉េ​ង​ សុវណ្ណ​ មល្លិកា​ ដើម្បី​ប្រព្រឹត្ដ​អំពើ​ពុក​ រលួយ​កឹ​ប​កេង​ថវិកាជាតិ​លើ​គ្រាប់​ជំពូក​។​ ​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៣-២០១៤​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ បាន​កឹ​ប​កេង​ថវិកា​មាន​ដូច​ជា​ ថវិកា​សម្ភារ​ផ្គត់ផ្គង់​ថែទាំ​ថវិកា​ផ្គត់ផ្គង់​សម្ភារ​ផ្នែករ​ដ្ឋា​បាល​ថ្លៃ​ឈ្នួល​និង​បន្ទុក​ (​អ​សង្ហា​រឹម​)​ (​ជួល​ផ្ទះ​ដើ​ម្បើ​ធ្វើ​ទី​ស្នាក់​ ការ​មន្ទីរ​ដោយសារ​ទីតាំង​មន្ទីរ​សាងសង់​ពុំ​ទាន់​ហើយ​)​ការ​ថែទាំ​និង​ជួសជុល​អគារ​ ការ​ថែទាំ​និង​ជួសជុល​ម​ធ្យោ​បាន​ដឹក​ ជញ្ជូន​ការ​ថែទាំ​និង​ឧបករណ៍​ការិយាល័យ​ ការ​ទំនាក់ទំនង​និង​ផ្ស​ព្ប​ផ្សាយ​សារ​ធារ​ណៈ​ ចំណាយ​ទូទាត់​សោ​ហុយ​ក្នុង​ប្រទេស​កឹ​ប​ កេង​ប្រាក់​ដំណើរ​លំហែ​និង​សិក្សា​និង​ ថវិកា​សម្រាប់​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​នៅ​ តាម​សហគមន៍៍​-​ល​-​។​

​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ចំពោះ​ ថវិកា​ដែល​លោក​ យក់​ សង្វាត​ និង​បក្ខ​ ពួក​កឹ​ប​កេង​បាន​គឺ​ក្នុង​មួយ​ឆ្នាំៗ​គឺ​មាន​ ចំនួន​ចន្លោះ​ពី​ជិត​៣០០​លាន​រៀល​ទៅ​ ៤០០​លាន​រៀល​។​
ជាក់ស្ដែង​កន្លង​ទៅ​គឺ​ ដូច​ជា​ប្រាក់​រេ​ជ្ជ​ទ័យ​ក្នុង​មួយ​ជុំ​ជា​២០​ លាន​រៀល​ក្នុង​មួយ​ឆ្នាំ​មាន​៨​ជុំ​គឺ​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​កឹ​ប​កេង​ស្ទើរ​ទាំង​ ស្រុង​។​ ចំណែក​ប្រាក់​ទូទាត់​សោ​ហុយ​ក្នុង​ ប្រទេស​ដែល​ក្នុង​មួយ​ឆ្នាំ​មាន​ជាង​៥០​ លាន​រៀល​គឺ​ត្រូ​ប​បាន​លោក​ប្រធាន​មន្ទីរ​ស៊ីដាច់​មិន​តិច​ជាង​ពាក់កណ្ដាល​។​ ចំពោះ​ របប​ប្រេង​ឥន្ទ​នៈ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ជិត​៣០​លាន​រៀល​អ្នក​ដែល​ទទួល​បាន​ផល​ ប្រយោជន៍​ពី​ប្រេង​នេះ​មាន​តែ​លោក​ ប្រធាន​មន្ទីរ​និង​បក្ខពួក​។​ ចំណែក​មន្ដ្រី​ ដែល​មិនមែន​បក្ខពួក​គឺ​បាន​យ៉ាងច្រើន​ ១០​ទៅ​២០​លី​ត្រ​ហើយ​មន្ដ្រី​ខ្លះ​មិន​បាន​ស្គាល់​របប​ប្រេង​របស់​មន្ទីរ​មួយ​លី​ត្រ​ក៏​មាន​ដែរ​។​ចំពោះ​ប្រេង​នៅ​សល់​ជាង​ពាក់កណ្ដាល​គឺ​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​ទាំងអស់​។​ រីឯ​ការ​ចំណាយ​លើ​ការ​សាង​ សង់​អគារ​មន្ទីរ​គឺ​ក្នុង​មួយ​ឆ្នាំៗ​គឺ​ចាយ​ អស់​មិន​តិច​ជាង​២៥០​លាន​រៀល​៣​ឆ្នាំ​ ជាប់​គ្នា​អាគារ​មន្ទីរ​នៅ​តែ​ធ្វើ​មិន​ហើយ​ បូក​រួម​ទាំង​ប្រធាន​មន្ទីរ​ចាស់​ឡើង​៤​ឆ្នាំ​ចំណាយ​ប្រាក់​សរុប​ខ្ទង់​១.០០០​លាន​រៀល​ ទៅ​ហើយ​បែរជា​ទៅ​ជិត​ហើយ​ផ្ទះ​ដ៏​ធំ​ស្កឹ​ម​ ស្កៃ​របស់​លោក​ប្រធាន​មន្ទីរ​ទៅ​វិញ​ ។​ ចំពោះ​ការ​ចំណាយ​លើ​ការ​សាងសង់​មន្ទីរ​ នេះ​បើ​គ្មាន​អំពើ​ពុក​រលួយ​គឺ​មន្ទីរ​ប្រហែល​ ជា​សាងសង់​រួច​តាំងពី​ចុងឆ្នាំ​២០១២​និង​ចំណាយ​ថវិកា​មិន​លើស​ពី​៣០០​លាន​ រៀល​នោះ​ទេ​។​

ចំណែក​ការ​ជួល​ផ្ទះ​ធ្វើ​ទី​ តាំង​មន្ទីរ​គឺ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​អស់​ជិត​៤០​លាន​រៀល​ ប៉ុន្ដែ​ការ​ចំណាយ​ពិត​អស់​ ត្រឹមតែ​ជាង​១០​លាន​រៀល​ប្រាក់​សល់​គឺ​ លោក​ប្រធាន​ប្រមូល​ទាំងអស់​ ។​ ​ចំណែក​ប្រាក់​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ក្នុង​មួយ​ឆ្នាំៗ​បាន​ចំណាយ​អស់ប្រាក់​ជាង​៨០​លាន​រៀល​សម្រាប់​បណ្ដុះ​បណ្ដា​ចំនួន​៩​ វគ្គ​តែ​ធាតុ​ពិត​ការ​ចំណាយ​ជាក់ស្ដែង​ នៅ​ឆ្នាំ​២០១៣​គឺ​អស់​ត្រឹម​ជិត​២០​លាន​ រៀល​និង​បង្រៀន​បាន​ត្រឹមតែ​៦​វគ្គ​ហើយ​នៅ​ពេល​មានការ​សួរ​ដេញដោល​ពី​ក្រុម​អធិការកិច្ច​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ឆ្លើយ​ថា​ការ​បង្រៀន​៣​វគ្គ​ទៀត​គឺ​ ផ្ដល់​ជូន​អោ​យម​ជ្ឍ​មណ្ឌល​បណ្ដុះ​បណ្ដា​ វិជ្ជាជីវៈ​ជា​អ្នក​ទទួល​អនុវត្ដន៍​ជំនួស​ កា​រិ​យា​ល័​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ទៅ​វិញ​។​

ហើយ​នៅ​ឆ្នាំ​២០១៤​ថវិការ​សំរាប់​បណ្ដុះ​បណ្ដា​បាន​ចំណាយ​អស់​ជាង​៨០​លាន​ រៀល​ដដែល​និង​បង្រៀន​បាន​ចំនួន​៩​វគ្គ​ តែ​ការ​ចំណាយ​ថវិការ​ជាក់ស្ដែង​គឺ​អស់​យ៉ា​យ​ច្រើន​ត្រឹមតែ​៣០​លាន​រៀល​នៅ​ សល់​ប៉ុន្មាន​គឺ​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​ស៊ីដាច់​ទាំងអស់​ដោយ​មិន​ឱ្យ​សល់​ ឆ្អឹង​ទៀត​ផង​។​ចំណែក​ថវិកា​ដំណើរ​លំហែ​និង​សិក្សា​ក្នុង​មួយ​ឆ្នាំៗ​បាន​ចំណាយ​ជិត​២០​លាន​រៀល​ ប៉ុន្ដែ​ការ​ចំណាយ​ពិត​អស់​ យ៉ាងច្រើន​៥​លាន​រៀល​គឺ​សល់​ប៉ុន្មាន​គឺ​ស៊ី​ទាំងអស់​។​សម្រាប់​នៅ​ឆ្នាំ​២០១៤​នេះ​មន្ទីរ​ការងារ​ខេត្ដកោះកុង​បាន​ចំណាយ​ ថវិកា​ទិញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក់​ NIS​ SAN​ស៊េរី​ឆ្នាំ​២០០៧​អស់​ចំនួន​ទឹកប្រាក់​១២០​លាន​រៀល​ដោយ​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ជា​អ្នក​កាន់​ប្រាក់​ទៅ​ទិញ​ មិនមែន​តាម​រយៈ​លទ្ធកម្ម​ដែល​ផ្ទុយ​ពី​ និ​តិ​វិធី​ហិរិ​ញ្ញ​វត្ថុ​បើ​តាម​ការ​ពិនិត្យ​តម្លៃ​រថយន្ដ​នេះ​នៅ​លើ​ទីផ្សារ​ពិតប្រាកដ​ មា​តម្លៃ​យ៉ាងច្រើន​ត្រឹមតែ​១៨.០០០​ ទៅ​២០.០០០​ដុល្លា​ដូច្នេះ​គេ​អាច​កឹ​ប​ កេង​ ប្រាក់​បាន​៤០​លាន​រៀល​យ៉ាងតិច​។​ ​

សូម​រំលឹក​ថា​សម្រាប់​គម្រោង​ចំណាយ​ ថវិកាជាតិ​របស់​មន្ទីរ​ការងារ​ខេត្ដ​កោះ​ កុង​នៅ​ឆ្នាំ​២០១៤​មាន​ថវិកា​សរុប​ ១.២៤៤,៤​លាន​រៀល​ក្នុង​នោះ​ ជំពូក​៦០​ មាន​ថវិកា​២៣០,០​លាន​រៀល​ ជំពូក​៦១​ មាន​ថវិកា​៣៥០,០​លាន​រៀល​ ជំពូក​៦២​ មាន​ថវិកា​ចំនួន​១១០,០​លាន​រៀល​ ជំពូក​ ៦៤​មាន​ថវិកា​៤៤៦,៤​លាន​រៀល​ ជំពូក​ ៦៥​មាន​ថវិកា​១០៨,០​លាន​រៀល​។​ ចំពោះ​ ថវិកា​ឆ្នាំ​២០១៤​បើ​យោង​តាម​ការ​បូក​សរុប​នៃ​ការ​ចំណាយ​គ្រាប់​ជំពូក​ទាំងអស់​គឺ​ឃើញ​ថា​នៅ​សេសសល់​តិចតួច​ដោយសារ​តែ​និ​តិ​វិធី​ហិរិ​ញ្ញ​វត្ថុ​មិនមែន​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ចង់​ទុក្ខ​ឱ្យ​ សល់​ទេ​។​ ព្រោះថា​បើកាលណា​ចំណាយ​ ថវិកា​បាន​ច្រើន​គឺ​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ចំណេញ​បាន​កាន់តែ​ច្រើន​។​ ចំពោះ​តួលេខ​លម្អិត​នៃ​ការ​ចំណាយ​ថវិកា​ ឆ្នាំ​២០១៤​របស់​មន្ទីរ​មួយ​នេះ​និង​ចេញ​ ផ្សាយ​នៅ​វគ្គ​ក្រោយ​ ។​

​សូម​បញ្ជាក់​ថា​ សម្រាប់​ការ​ចំណាយ​ ថវិកាជាតិ​នៅ​ឆ្នាំ​២០១២​និង​២០១៣​ របស់​មន្ទីរ​ខាងលើ​គឺ​ការ​ចំណាយ​មាន​ ចំនួន​ប្រហាក់ប្រហែល​គ្នា​ទៅ​និង​ការ​ ចំណាយ​ឆ្នាំ​២០១៤​ហើយ​ការ​ចំណាយ​ទាំង​៣​ឆ្នាំ​នេះ​គឺ​ពោរពេញ​ដោយ​អំពើ​ពុក​ រលួយ​។​ ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ​គឺ​ មន្ទីរ​ការងារ​ខេត្ដកោះកុង​មាន​គម្រោង​ចំណាយ​សរុប​ទឹកប្រាក់​រហូត​ដល់​១.២៧៤,០​ លាន​រៀល​លើស​ឆ្នាំ​២០១៤​ដោយសារ​ តែ​ប្រាក់ខែ​មន្ដ្រីរាជការ​មានការ​កើន​ ឡើង​។​ជាមួយ​គ្នា​នោះ​ដែរ​គឺ​ពុំ​មាន​ថវិកា​សម្រាប់​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​នៅ​តាម​ សហគមន៍​ដូច​មុន​ទេ​។​ ដោយនៅ​ឆ្នាំ​ មុនៗ​ថវិកា​សំរាប់​បណ្ដុះ​បណ្ដា​វិជ្ជាជីវ​ សហគមន៍​គឺ​មាន​ជាង​៨០​លាន​រៀល​ មូលហេតុ​ដែល​បាត់​ថវិកា​សហគមន៍​ នេះ​មក​ពី​លោក​ប្រធាន​មន្ទីរ​មិន​ស៊ី​ខ្សែរ​ គ្នា​ជាមួយ​លោក​ប្រធាន​ការិយាល័យ​ បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​ដូច្នោះ​ទើប​លោក​ ប្រធាន​មន្ទីរ​មិន​ស្នើរ​សុំ​យក​ថវិកា​ប្រភេទ​ ខាងលើ​មក​ចាយ​នោះ​ ៕

5