ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវ រវាងអាមេរិកនឹងរុស្ស៊ីកាន់តែរីកធំឡើង ពូទីនស្នើផ្តល់ខ្សែអាត់សម្លេង

រឿងអាស្រូវរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺការទម្លាយ អាថ៌កាំបាំងរបស់អាមេរិកឲ្យទៅភាគីរុស្ស៊ីបានដឹង ត្រូវបានក្រុមអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំង ហើយទាមទារឲ្យចោទប្រកាន់ទោសទៅលើលោកត្រាំ ទៀតផង ។

នៅពេលនេះទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីបានក្លាយ ទៅជាប្រធានបទក្តៅបំផុត អាចធ្វើឲ្យរង្គោះរង្គើរដល់តំណែងប្រធានាធិវតីដូណាល់ ត្រាំ ពិសេសគឺក្រោយពេលដែលលោកដកហូតតំណែង ប្រធាន FBI ។ សកម្មភាពបែបនោះ ត្រូវបានព័ត៌មានអាមេរិកចោទថា ជាការ «បិទមាត់» បញ្ចប់ការស្រាវជ្រាវ ទៅលើទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ី កីដូចជាការលូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតអាមេរិក ។

រឿងរ៉ាលកាន់តែធំទៅ ក្រោយពេលដែលលោកត្រាំ បានទម្លាយរឿងសម្ងាត់របស់អាមេរិកឲ្យរុស្ស៊ីបានដឹង ជាសកម្មភាពត្រូវបានពលរដ្ឋអាមេរិកមួយចំនួនធំចាត់ទុកថា ជាការ «ក្បត់ជាតិ»។ សកម្មភាពរបស់លោកត្រាំ បានធ្វើឲ្យក្តៅក្រហាយដល់លោក ពូទីន បើទោះបីលោកពូទីន និងដូណាល់ ត្រាំ មិនទាន់បានជួបពិភាក្សាគ្នាដោយផ្ទាល់ក្តី ។

NKD-36x6_outline

ពាក់ព័ន្ធនឹងករណីនោះ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ថា វិមានក្រឹមឡាំង ត្រៀមផ្តល់ខ្សែអាត់សំឡេង នៃកិច្ចសន្ទនា រវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov នឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីសប្ដាហ៍មុន ។

ដើម្បីជាការឆ្លើយតបចំពោះសេចក្តីរាយការណ៍មួយថា លោក ត្រាំ បានប្រាប់ព័ត៌មាន សម្ងាត់ដល់លោក Lavrov និងឯកអគ្គរុស្ស៊ី Sergey Kislyak ក្នុងជំនួបនៅសេតវិមាន លោក ពូទីន កាលពីថ្ងៃពុធ បានលើកឡើងថា រដ្ឋបាលរបស់លោកមានឆន្ទៈលាតត្រដាង ចេញនូវខ្សែអាត់សំឡេង ប្រសិនបើ រដ្ឋបាលរបស់លោក ត្រាំ មិនជំទាស់ទេនោះ។

យោងតាម UPI លោក ពូទីន បាននិយាយ ក្នុងអំឡុង សហសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី នៅទីក្រុងសូជីថា “ប្រសិនបើរដ្ឋបាល អាមេរិកគិតថា វាអាចទៅរួចនោះ យើងបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ខ្សែអាត់សំឡេងនៃកិច្ចពិភាក្សារបស់លោក Lavrovជាមួយលោក ត្រាំ ដល់ព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក គឺពិតណាស់ ប្រសិនបើ រដ្ឋបាលអាមេរិក ចង់បានបែបនេះមែន” ៕ ម៉ែវ សាធី