ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្លាប់​បណ្ឌិត​កែម​ ឡី​ ៖​ ព្រឹក​នេះ​ សាលាឧទ្ធរណ៍​កាត់​ទោស​លោក​គឹម​ សុខ​

ភ្នំពេញ​៖ រឿង​ក្ដី​ចោទប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​បណ្ឌិត​កែម​ ឡី​ នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ នេះ​ សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​លើ​ជនជាប់ចោទ​គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ។​ នេះ​បើ​យោង​តាម​លិខិត​​អញ្ជើញ​មេធាវី​ជូង​ ជូងី​ ចូលរួម​សវនាការ​ ។

គួរ​រំលឹក​ថា​ លោក​ គឹម​ សុខ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨ខែ​ ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ និង​ សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

NKD-36x6_outline

បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ ៕​ ចេស្តា