ព័ត៌មានទាន់ហេតុការណ៍៖

រោង​ម៉ាស៊ីន​អារឈើ​នៅ​ ស្រុក​ប​សេដ្ឋ​ក្រោម​ក្រសែភ្នែក ​មេព្រៃ​ប៊ុ​ន​សម្បត្ដិ​

​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​មួយ​កន្លែង​ឋិត​នៅ​ភូមិ​កន្លង់ជុំ​ឃុំ​ផុង​ស្រុក​ប​សេដ្ឋ​ខេត្ដកំពង់ស្ពឺ​ដែល​មាន​ម្ចាស់​ឈ្មោះ​សំ​ត្រូវ​គេ​រាយការណ៍​ថា​អត់​មានច្បាប់​ទម្លាប់​ទេ​គឺ​ឋិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​នាយ​ផ្នែក​ស្ដី​ទីប​សេដ្ឋ​លោក​ប៊ុ​ន​សម្បត្ដិ​ដែល​កំពុង​កាក់កប​យ៉ាង​សម្បើម​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​នេះ​ ។​

បើ​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​ នេះ​បាន​ចំណាយ​ប្រាក់​ឱ្យទៅ​លោក​ប៊ុ​ន​ សម្បត្ដិ​ ដែល​ទើប​មក​កាន់​ការងារ​ជា​នាយ​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​ ពីព្រោះ​ថា​លោក​ជា​ជំនាញ​ ។​ នៅ​ពេល​បង់លុយ​ឱ្យ​ ជំនាញ​រួច​ហើយ​ គឺ​មិន​ចាំបាច់​បន្ដក់​ឱ្យ​សង្កាត់​ ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី​អ្វី​ឡើយ​ ។​ ដោយសារ​តែ​លោក​ប៊ុ​ន​ សម្បត្ដិ​ ទទួលទាន​តែ​ម្នាក់ឯង​ទើប​ចេះ​តែ​មានរឿង​រ៉ាវ​រកាំ​ រ​កូ​ស​មិន​ចេះ​ចប់​ ចំពោះ​រោង​ម៉ាស៊ីន​នៅ​ភូមិ​កន្លង់ជុំ​នេះ​ ។​

គេ​រាយការណ៍​ថា​ រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ ក្នុង​ការ​ ប្រព្រឹត្ដ​ល្មើស​ រីឯ​អាជ្ញាធរ​ដែនដី​មិន​ហ៊ាន​នោះ​ទេ​ បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ​ ។​ រីឯ​លោក​ប្រាវ​ ខៃ​ម៉េ​ង​ នាយ​សង្កាត់​ប​សេដ្ឋ​ក៏​មិន​ហ៊ាន​ជាមួយ​នាយ​ផ្នែក​ដែល​ទើប​ មក​ថ្មី​នេះ​ដែរ​ ។​ ដូច្នេះ​អ្វីៗ​នៅ​ក្រោម​កណ្ដាប់ដៃ​លោក​ប៊ុ​ន​ សម្បត្ដិ​ទាំងអស់​ ៕

kseb(7)