ព័ត៌មានទាន់ហេតុការណ៍៖

រំភើបណាស់ពេលទស្សនាការដង្ហែពាន Champions League ទី១២របស់ Real Madrid

ក្លិប Real Madridបានវិលត្រឡប់ពីទីក្រុង Cardiff វិញជាមួយនឹង ពានរង្វាន់Champions Leagueក្រោយពេលពួកគេបានដណ្តើមជើងឯក ពីក្រុមសេះបង្កង់ Juventus ដោយលទ្ធផល4-1។

មុនពេលពិធីជប់លៀងធ្វើឡើងនៅក្នុងកីឡដ្ឋានSantiago Bernabeuទឹកដីរបស់Real Madrid អ្នកគាំទ្ររបស់ពួកគេរាប់ពាន់នាក់ បានមកចូលរួមធ្វើពិធីដង្ហែពានChampions Leagueដែលជាពានលើកទី១២របស់ក្លិប Real Madrid។

ប្រធានក្រុម Sergio Ramos និងកីឡាករប្រេស៊ីល Marcelo គឺជាអ្នកដឹកនាំក្បួនដង្ហែ នោះដោយពួកគេគឺជាអ្នកកាន់ពាន។

គួររំលឹកថា ការប្រកួតនៅកីឡដ្ឋាន Millennium stadium រវាងក្រុមយក្សអេស្ប៉ាញនឹងក្រុមយក្សអ៊ីតាលី វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីថ្ងៃសៅរ៍ នៅវគ្គទីមួយ Real មានឱកាសនាំមុខមូយគ្រាប់មុន នៅនាទីទី ២០ ជាការស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo។ ប៉ុន្តែរំលងបាន៧នាទី Mario Mandzukic បានទាត់បកក្រោយយ៉ាងល្អឲ្យ Juventus តាមស្មើបានវិញ។

យ៉ាងណាក៏ដោយនៅវគ្គទីពីរ Real Madrid បានបន្ថែម៣គ្រាប់ទៀតយ៉ាង ភ្ញាក់ផ្អើលរកបានដោយ Casemiro នាទី៦១, Ronaldo ដដែលនាទីទី៦៤ និង Marco Asensio នាទីទៅ៩០ ខណ: Juventus មានការពិន័យកាតក្រហមម្នាក់នៅនាទី៨៤ លើកីឡាករ Cuadrado។

ខ្សែប្រយុទ្ធស្លាប Gareth Bale របស់ Real Madrid និយាយថា ការឈ្នះជើងឯក UEFA Champions League នៅទីក្រុងកំណើត Cardiff របស់គេ គឺជាសុបិនដែលក្លាយជាការពិត។

ក្រោយពីទទួលបានជ័យជម្នះនេះក្រុម Real Madrid ពិសេសតារាឆ្នើម Cristiano Ronaldoបានបំបែកកំណត់ត្រាសំខាន់ៗដូចខាងក្រោម៖

Real Madrid ជាក្រុមជោគជ័យបំផុតនៅ Champions League ។ នេះជាការឈ្នះលើកទី១២ហើយសម្រាប់ក្រុម Real Madrid ហើយក៏ជាក្លិបដែលឈ្នះពានរង្វាន់មួយនេះបានច្រើនជាងគេបំផុតផងដែរ។

Real Madrid ក្លាយជាក្រុមរកគ្រាប់បាល់គ្រប់ការប្រកួតរដូវកាលនេះ។ ក្លិប Real Madrid ក្លាយជាក្រុមរកគ្រាប់បាល់គ្រប់ការប្រកួតរដូវកាលនេះ ពោលគឺពេញ១រដូវកាលតែម្ដង ដែលពួកគេអាចរកគ្រាប់បាល់បានគ្រប់ការប្រកួតដែលចូលប្រកួត។

ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo អាចស៊ុតបាល់បាន៦០០គ្រាប់នៅក្នុង អាជីពបាល់ទាត់របស់ខ្លួនហើយក្លាយទៅជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្នុង ក្របខ័ណ្ឌ Champions Leagueរដូវកាលនេះគឺស៊ុតបាល់បាន ១២គ្រាប់។

នៅពេលជាមួយគ្នានេះលោកប្រធានក្លិប Real Madrid លោក Florentizo Perez និយាយថា Zinedine Zidane ជាគ្រូបង្វឹកឆ្នើមជាងគេបំផុតលើលោក និងអាចធ្វើការនៅ Real ពេញមួយជីវិត។

លោក Zidane ក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះជើងឯក Champions League ២រដូវកាលជាប់គ្នា ខណៈវីរបុរសបារាំងរូបនេះក៏ទើបតែនាំ Real គ្រងជើងឯក La Liga សាជាថ្មីក្រោយខកខានតាំងពីឆ្នាំ២០១២មកផងដែរ ៕ ដេវីត