ព័ត៌មានទាន់ហេតុការណ៍៖

រំលោភគេហើយរត់គេចខ្លួនជិត៣ឆ្នាំ ត្រឡប់មកវិញ សមត្ថកិច្ចចាប់ដាក់គុកដដែល

ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត សហការ​ជា​មួយ​កម្លាំងអធិការនគរបាលស្រុកពួក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ យ៉ាន់ រ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ពីបទរំលោភសេពសន្ធវៈ ដោយមានស្ថានទម្ងន់ទោស តាមដីកាលេខ២២៦ ចេញដោយលោក ហុក ពៅ ចៅក្រមស៊ើមសួរនៃសាលា​ដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ​២០១៤ ដែលប្រព្រឹត្តនៅចំណុចព្រៃរនាម តំបន់ស្រែប្រាំងកែងផ្ដៅ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀម​រាប កាលពីអំឡុងខែមិនា ឆ្នាំ២០១៤ កន្លងទៅ។

ហេតុការណ៍ឃាត់ខ្លួនពិរុទ្ធជននេះ ធ្វើឡើងនៅវេលាម៉ោង០៩និង១៥នាទី ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

NKD-36x6_outline

លោក វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និង ជាប្រធាន​ ការិយាល័យ ​នគរ​បាល​កណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​សៀម បានប្រាប់ថា លោកបានឲ្យកម្លាំងជំនាញសហការគ្នាចុះដល់ផ្ទះមុខសញាបានអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ឈ្មោះ យ៉ាន់ រ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ពីបទរំលោភសេពសន្ធវៈ ដោយមានស្ថានទម្ងន់ទោស តាមដីកាលេខ២២៦ ចេញដោយលោក ហុក ពៅ ចៅក្រមស៊ើមសួរនៃសាលា​ដំបូងខេត្តសៀមរាបចុះថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ​២០១៤ ដែលប្រព្រឹត្តនៅចំណុចព្រៃរនាមតំបន់ស្រែប្រាំងកែងផ្ដៅ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀម​រាប កាល​​ពីអំឡុងខែមិនា ឆ្នាំ២០១៤ កន្លងទៅ។លោកបានបញ្ជាក់ថា ជនសង្ស័យ ម្នាក់នេះ ដែល​បានរំលោភ សេពសន្ធវៈ ហើយរត់គេចខ្លួន មកដល់បច្ចុប្បន្នជិត៣ឆ្នាំ​ ហើយត្រូវបាន​តុលាការ​ខេត្តចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជននោះ ត្រូវបានចូលគុកហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ រៀបចំកសាងសំណុំ​រឿង បញ្ជូនទៅតុលាការនៅរសៀល​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧​ ដើម្បីចាត់ការ​តាមច្បាប់៕ ប៊ុន រិទ្ធី