ព័ត៌មានទាន់ហេតុការណ៍៖

រំលោភបានសម្រេច ៣ ដងចង់ដោះដៃ ខាងស្រីប្ដឹងសមត្ថកិច្ចវាយខ្នោះ

ខេត្តតាកែវ ៖ យុវជនម្នាក់ត្រូវបានសាលាដំបូងឃុំខ្លួនបណ្ដោះ អាសន្នពីបទរំលោភសេបសន្ថវៈលើក្មេងស្រីអនិតជន ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិកំពង់អំពិលឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។

ជនសង្ស័យដែលជាប់ចោទឈ្មោះ វ៉ាយ ជីវ៉ា ហៅតឿ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកកុម៉ារីរងគ្រោះឈ្មោះផ រ ន អាយុ១៦ឆ្នាំ មានស្រុកកំណើតភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំកើតហេតុលក់បាយជាមួយនិងម្ដាយ។

បើតាមការរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះបានអោយដឹងថា ជនសង្ស័យខាងលើបានតាមស្រលាញ់ខ្លួន ជាយូរមកហើយតែមិនព្រមចូលដណ្ដឹងនាងនោះទេ និងបាន ធ្វើសកម្មភាពរំលោភនាងបាជោគជ័យចំនួន៣ដង។

ក្នុងពាក្យបណ្ដឹងបានបន្ដថា រំលោភលើកទី១ គឺមិនបានចាំថ្ងៃទី ប៉ុន្មាននោះទេ ចាំថាខែមករា ឆ្នាំ២០១៥ គឺពេលម្ដាយនាងទៅ ភ្នំពេញ គឺជនសង្ស័យបានចូលរំលោភនាងដល់ក្នុងមុងក្នុង រោងលក់បាយ ចំណែករំលោភលើកទី២និងទី៣ គឺជន សង្ស័យបាននាំនាងទៅរំលោភនៅអគារសំណង់មួយកន្លែង ជិតរោងលក់បាយរបស់នាងដែរដោយរំលោភបានសម្រេច ទាំងអស់។ ក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ក្រោយពេល ជនសង្ស័យខាងលើរំលោភចុងក្រោយរួចនាង ក៏សួរថាតើ បងគិតយ៉ាងមេច បើរំលោភខ្ញុំបានសម្រេចរហូតបែបនេះ ពេលនោះជនសង្ស័យឆ្លើយបែបមិនសមរម្យ ឆ្លើយរបៀប (ស៊ីឆ្អែតជូតមាត់ស្អាត) ធ្វើអោយនាងខឹងក៏សម្រេចប្ដឹង សមត្ថកិច្ចវាយខ្នោះតែម្ដងទៅ។

បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានអោយដឹងថា រូបគេនិងជនរងគ្រោះបានព្រមព្រៀងគ្នាដោយ ស្ម័គ្រចិត្តមិនមានការបង្ខំរំលោភនោះទេ ហើយខ្លួនមិនបានគិតថា បានប្រាណហើយចង់ដោះដៃដែរ តែខ្លួននៅមិនទាន់មានលុយចូលស្ដីនាងតែប៉ុណ្ណោះ ៕ ជីសូរកា

 

Takoe