ព័ត៌មានទាន់ហេតុការណ៍៖

រំលោភសម្លាប់កុមារីអាយុ៧ឆ្នាំធ្វើឲ្យកក្រើកប៉ាគីស្ថាន

កន្លងមកការរំលោភសម្លាប់នៅក្នុង ប្រទេសឥណ្ឌា មានការរំលោភបំពានលើ ស្ត្រីភេទ និងកុមារីច្រើនជាងគេបង្អស់បង្ក ឲ្យមានការតវា៉ប្រឆាំងនៅទូទាំងប្រទេស។

ប៉ុន្តែនៅពេលនេះមានការរំលោភសម្លាប់ទៅលើកុមារី អាយុទើបតែ៧ឆ្នាំនៅក្នុង ប្រទេសប៉ាគីស្ថាន បានធ្វើឲ្យពលរដ្ឋទាំង អស់មានការក្តៅក្រហាយយ៉ាងខ្លាំង ដោយ នាំគ្នាតវា៉ ទាមទាររកយុត្តិធម៌ដល់កុមារី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា ឃាតកម្មរំលោភ សម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ បានធ្វើឲ្យផ្ទុះកំហឹងយ៉ាងខ្លាំងទូទាំងប្រទេសនៅប៉ាគីស្ថាន ។

កុមារីឈ្មោះ Zainab ជាអ្នករស់នៅក្នុង ក្រុង Kasur ក្នុងខេត្ត Punjab ត្រូវបានចាប់ ជំរិតដោយ ភាពអាថ៌កំបាំងដោយបុរស ម្នាក់ កាលពីថ្ងៃទី៥ ខែមករាកន្លងទៅនេះ នៅលើវិថីដែល នាងបានទៅ មជ្ឈមណ្ឌល បង្ហាត់បង្រៀនមួយកន្លែង ។ កាមេរ៉ាសុវត្ថិភាពបានបង្ហាញអំពីរូបភាព ។ រយៈពេល៤ ថ្ងៃក្រោយ សាកសពរបស់នាង ត្រូវបានរកឃើញគេយកទៅបោះចោលនៅចម្ងាយ ប្រមាណ ១ម៉ាយ ពីផ្ទះរបស់នាង។

NKD-36x6_outline

ម្តាយឳពុករបស់នាង បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដើម្បី បង្ហាញអំពីការប្រកាន់យក នូវសាសនា របស់ពួកគេ ហើយទុកកូនឲ្យនៅជាម្តាយ មីងរបស់នាង ។

ការវះកាត់សាកសពត្រូវបានរាយ ការណ៍ដំបូងឡើងថា ក្មេងស្រីត្រូវបានគេសម្លាប់ដោយចងក បន្ទាប់ពី រងការរំលោភផ្លូវភេទអស់ជាច្រើនដងមក។ កាសែត ចេញផ្សាយប្រចំាថ្ងៃនៅក្នុងស្រុកឈ្មោះថា Pakistan Today បានឲ្យដឹងដូច្នេះ ៕ ម៉ែវ សាធី