ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កម៉ូតូដឹកប្រេងក្រឡាប់ធ្លាក់លូទឹក របួសធ្ងន់ ស្រាល៣នាក់

ខេត្តព្រះសីហនុ៖ នៅម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី២ កក្កដា ២០១៦ នេះមានរ៉ឺម៉កម៉ូតូដឹកប្រេងមួយគ្រឿងមានប្រឡាប់ធ្លាក់លូទឹក ក្នុងនោះមានមនុស្ស០៣នាក់ ទាំងអ្នបើកកបរផងដែរបានរងរបួសធ្ងន់បែកក្បាលសន្លប់ស្ដូកស្ដឹង ២នាក់និង ម្នាក់ទៀតរបួសស្រាលជាអ្នកបើកបរ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ១ ជិតរោងចក្រញូវស្តារ ខេត្តព្រះសីហនុ ។

តាមសម្ដីសាច់ញាតិឲ្យដឹងថា អ្នកដែលបើកបរមិនទាន់ចេះទេ ទំនងជារៀនបើក ទើបបង្កឲ្យជួបហេតុការណ៍យ៉ាងដូច្នេះ ៕ ឆ្លាមសមុទ្រ

aes (2)

aes (1)

aes

aes (3)