ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រ៉ឺម៉កម៉ូតូដឹកសាច់គោប៉ះជាមួយរថយន្តជនជាតិចិន បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ខ្ទាតសាច់ពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រ៉ឺម៉កម៉ូតូដឹកសាច់គោ ប៉ះជាមួយរថយន្តបើកបរដោយជនជាតិចិនបណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់ និងខ្ទាតសាច់ពេញផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជិត៥ទៀប ភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ១១០ សង្កាត់ផ្សាររដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អ្នកបើករ៉ឺម៉កម៉ូតូដឹកសាច់គោ មានឈ្មោះ សឹម មីស៊ាំ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិដើមគរ
សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ចំណែករថយន្ រងការខូចខាតកំពិតទ្វារចំហាងខាងឆ្វេងស្ទើរទាំងស្រុង បើកបរដោយជនជាតិចិនម្នាក់ក្រោយកើតហេតុរត់គេចខ្លួនបាត់ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតម៉ាកតូយ៉ូតាធុនរ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6231តាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីជើងត្បូងឆ្លងផ្លូវសហព័ន្ធរុស្ស៊ីក្នុងយ៉ាងលឿន ខណៈនោះក៏មានរ៉ឺម៉កម៉ូតូដឹកសាច់គោ ចេញពីភូមិដើមគរ សង្កាត់ជ្រោយចង្វាទៅដាក់ ឲ្យមួយនៅផ្សារពោធិ៍ចិនតុង បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចលឿន បានជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យអ្នកបើករ៉ឺម៉កម៉ូតូដឹកសាច់គោរងរបួសធ្ងន់ ហើយខ្ទាតសាច់គោពេញផ្លូវ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅគ្លីនិកឯកជន ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទាក់ទង សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនឹងរ៉ឺម៉កម៉ូតូដឹកសាច់គោទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖