ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កលក់ភេសជ្ជៈបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូCBR បុកខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូម៉ាកCBRលឿន ជ្រុលបុករ៉ឺម៉កលក់ភេសជ្ជៈពេញទំហឹងបណ្តាល ឲ្យរងរបួស្រាលនិងខូចខាតម៉ូតូ កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ៍តេលា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែរ៉ឺបត់បក ក្រោយ មិនបានប្រុងប្រយ័ត្ននិងផ្តល់សញ្ញា។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរ៉ឺម៉ក លក់ភេសជ្ជៈ២នាក់ប្តីប្រពន្ធឈប់លក់ នៅកន្លែងការដ្ឋានជួសជុលស្លាកសញ្ញាចរាចរណ៍ផ្លូវ។ បន្ទាប់ពីលក់រួចក៏បានបើករ៉ឺម៉កម៉ូតូបត់ត្រឡប់ក្រោយទៅ ទិសខាងលិចដោយមិនបានមើល មុខក្រោយនិងបើកភ្លើងសញ្ញាភ្លាមនោះមានយុវជនម្នាក់ជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CH 8330 ធ្វើដំណើរតាមមហាវិថីសហព័ន្ឌរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើតជ្រុលបុកពេញទំហឹង បណ្តាលឲ្យរងរបួសស្រាលនិង ខូចខាតរ៉ឺម៉កនិងម៉ូតូយ៉ាងដំណំ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបាន សម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រ៉ឺម៉ក លក់ភេសជ្ជៈ បានសងទៅលើម្ចាស់ម៉ូតូចំនួន ១០០ ដុល្លារដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ

Untitled-20

Untitled-21

Untitled-22