ព័ត៌មានទាន់ហេតុការណ៍៖

រ​ញ្ចួ​យ​ដី​នៅ​នេ​ប៉ា​ល់​ ប៉ះពាល់​ដល់​៣​ប្រទេស​ជិតខាង​ តំណាងរាស្ត្រ​រត់​ចោល​កិច្ចប្រជុំ​សភា​

ចែករំលែក៖

​កិច្ចប្រជុំ​សភា​នេ​ប៉ា​ល់​ ស្តី​ការ​ការ​ទប់ស្កាត​និង​ស្ថាបនា​ឡើង​វិញ​ ក្រោយ​ការ​រញ្ជួយ​ដី​នា​ពេល​កន្លង​មក​ ក៏​ស្រាប់តែ​ទទួល​រង​នៅ​ការ​រញ្ជួយ​ដី​ថ្មី​មាន​គ​ម្រិ​ត​ដល់​ទៅ​ 7,3​រិច​ទ័​រ​ធ្វើ​ឲ្យ​អាគា​សភា​ រ​ង្កើ​រ​ញ័រ​បណ្តា​តំណាងរាស្ត្រ​រត់​យក​តែ​រួចខ្លួន​ចេញ​ទៅ​ខាងក្រៅ​ ។​ ការ​រញ្ជួយ​ដី​ថ្មី​កើតឡើង​ នៅ​ថ្ងៃ​ទី​12​ ខែឧសភា​ ។​

​រ​ញ្ចួ​យ​ដី​ថ្មី​នេះ​ បាន​សម្លាប់​មនុស្ស​៦៨​នាក់​ គិតដល់​យប់​ថ្ងៃ​ទី​១២​ និង​1២៦១​នាក់​រង​របួស​។​ តាម​តួលេខ​របស់​បណ្តាញ​ព័ត៌មាន​ស៊ី​អិន​អិន​បាន​ឲ្យ​ដឹង​ថា​ រ​ញ្ចួ​យ​ដី​ខាងលើ​បាន​សម្លាប់​ជនជាតិ​នេ​ប៉ា​ល​៥០​នាក់​និង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​១៧​នាក់​ស្ថិត​នៅ​រដ្ឋ​ Bihar​ ។​ ក្រៅពី​នេះ​នៅ​ក្នុង​តំបន់​ទី​បេ​ ប្រទេស​ចិន​ អគារ​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​បាក់​ស្រុត​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​២​នាក់​ផង​ដែរ​ ។​

​រញ្ជួយ​ដី​ថ្មី​កើតឡើង​នៅ​វេលា​ន​ម៉ោង​១២​និង​៣៥​នាទី​ (​ម៉ោង​ក្នុង​តំបន់​)​ស្ថិត​នៅ​ក្នុងស្រុក​ Manche​ Bazar​ ជិត​តំបន់​ភ្នំ​ Everest​ ចម្ងាយ​តែ​៦៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ក្នុង​ជម្រៅ​១៨,៥​ គីឡូម៉ែត្រ​។​ ក្រុម​អ្នកឯកទេស​អា​មេ​រិ​ក​ស្តី​ពី​ការ​រញ្ជួយ​ដី​បាន​ឲ្យ​ដឹង​ថា​ រ​ញ្ចួ​យ​ដី​មាន​គ​ម្រិ​ត​ដល់​ទៅ​ 7,4​រិច​ទ័​រ​ ។​ រញ្ជួយ​ដី​នោះ​បណ្តាល​ឲ្យ​អាគា​ផ្ទះ​ជា​ច្រើន​បាក់​ស្រុត​និង​ធ្វើ​ឲ្យ​បាក់​ដី​ ជា​ច្រើន​ក​ន្លែ​ន​នៅ​តំបន់​ភ្នំ​ ។​

​ក្រសួងមហាផ្ទៃ​នេ​ប៉ា​ល​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ សកម្មភាព​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ឡើងជា​បន្ទាន់​ ។​ នៅ​ទីក្រុង​ Charikot​ ជា​តំបន់​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​ កំពុង​តែ​ជួប​ផល​លំបាក់​ក្នុង​ ការ​ទៅ​ជួយ​សង្គ្រោះ​ដោយសារ​តែ​បាក់​ដី​ហូ​ពីលើ​កំពូលភ្នុំ​គ្រាប់​ដណ្តប់​លើ​ផ្លូវ​ថ្នាល​ និង​ផ្ទះ​ពល​ រដ្ឋ​ជា​ច្រើន​នៅ​ទីនោះ​ ។​

​នៅ​ក្នុង​ព្រឹត្តិការ​មួយ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នោះ​ដែរ​ ទី​បញ្ចា​រការ​ប្រចាំ​នៅ​អាស៊ី​បា​ស៊ី​ហ្វិ​ករប​ស់អា​មេ​រិ​កបាន​ប្រកាស​ថា​ ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​មួយ​គ្រឿង​របស់​កម្លាំង​ទាហានជើងទឹក​វាយ​ឡើង​ គោក​ ដែល​បា​នប​ញ្ជួ​ន​ទៅ​ចូលរួម​ជួយ​សង្គ្រោះ​នៅ​នេ​ប៉ា​ល​បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១២​ខែឧសភា​ ដោយ​មាន​អ្នកដំណើរ​នៅ​ទីនោះ​ដល់​ទៅ​៨​នាក់​ មាន​ទាហាន​អា​មេ​រិ​ក​៦​នាក់​និង​ទាហាន​នេ​ប៉ា​ល​២​ សម្រាប់​នាំ​ផ្លូវ​ ។​

​នេ​ប៉ា​ល​កំពុង​តែ​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់​បំផុត​មិន​ធ្លាប់​មាន​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ ។​ការ​រញ្ជួយ​ដី​កន្លង​មក​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជិត​១​មឺ​ន​នាក់​និង​នៅ​បាត់​ខ្លួន​ជា​ច្រើន​ពាន់​នាក់​ទៀត​។​ក្រសួង​ ទទួល​បន្ទុក​លំនៅ​ដ្ឋា​ន​ (MOHA)​បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ នៅ​ក្នុង​ ប្រទេស​នេ​ប៉ា​ល់​ បាន​កើនឡើង​ដល់​ជិត​១​មឺ​ន​នាក់​ គិត​ ចាប់ពី​ថ្ងៃ​ទី​២៥​ ខែមេសា​ មក​ដល់ទី​១២​ខែឧសភា​។​ក្រសួង​ខាងលើ​បាន​ចេញ​សេចក្តី​ប្រកាស​ ព័ត៌មាន​មួយ​ថា​ សរុប​អ្នក​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ រញ្ជួយ​ដី​នេះ​ដែរ​ គឺ​មាន​ ចំនួន​សរុប​១៧,៨០៣​នាក់​ ។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្នុង​នោះ​ការ​ខូច​ដល់​អគារ​ឯកជន​ ចំនួន​ ២៨៨,​ ៧៩៨​កន្លែង​ និង​លំនៅ​ដ្ឋា​ន​ សាធារណៈ​ចំនួន​១០,៩៧០​ខ្នង​ ដោយសារ​គ្រោះ​រញ្ជួយ​ មួយ​នេះ​ ។​ ការ​រញ្ជួយ​ដី​លើក​ទី​២​នេះ​ធ្វើ​ឲ្យ​ចំនួន​ការ​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ​និង​អាយុជីវិត​ កើនឡើង​ទ្វេ​ដង​ ៕​ ម៉ែ​វ​ សា​ធី​

Sathy001-(5)

Sathy001

Sathy001-(1)

Sathy001-(2)

Sathy001-(3)

Sathy001-(4)


ចែករំលែក៖