ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលដឹកជញ្ជូនទឹករបស់កងពលដឹកជញ្ជូនជូនប្រជាពលរដ្ឋក្នុងគ្រោះរាំងស្ងួតឆ្នាំ២០១៦

ភ្នំពេញ ៖ ក្រសួងការពារជាតិបានរៀបចំ ពិធីបូកសរុបលទ្ធផលដឹកជញ្ជូនទឹកផ្តល់ ជូនប្រជាពលរដ្ឋ ក្នុងគ្រោះរាំងស្ងួតកាលពី អំឡុងចុងខែមេសា រហូតដល់ខែឧសភា កន្លងមក នៅបញ្ជាការដ្ឋានកងពលតូច ដឹកជញ្ជូនលេខ៩៩ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ​លោក នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខា ធិការក្រសួងការពារជាតិ​ និងជាប្រធាន ក្រុមការងារសង្គ្រោះបន្ទាន់របស់ក្រសួង ព្រមទាំងវត្តមាន នាយទាហានមកពីស្ថាប័ន កងឯកភាពចំណុះក្រសួង អគ្គបញ្ជាការ ដ្ឋានជាច្រើនរូបទៀត ។ ដោយឡែកសប្បុរសជនដែលបានបរិច្ចាគធនធានជួយផ្តល់ ការផ្គត់ផ្គង់ទឹក ក៏មានវត្តមានក្នុងឱកាស នោះដែរ ។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន េមបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានរាយការណ៍ពីលទ្ធផល ដែលកងពល លេខ៩៩ និងលេខ៩០ ដំណើរការអនុវត្ត ជាបន្ទាន់ ដោយបញ្ចេញរថយន្តដុងហ្វឺង ១០០គ្រឿង ភ្ជាប់ជាមួយសីុទែន ម៉ាសីុន បូមទឹក ចេញដំណើរទៅកាន់គោលដៅ ជាបន្តបន្ទាប់ ចូលរួមផ្គត់ផ្គង់ទឹកនៅតាម​​​បណ្តាគោលដៅនានា ដំបូងគឺខេត្តបន្ទាយ មានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ និងដំណើរការព្រមៗគ្នា ក្នុងចំណោមបណ្តា ខេត្តទាំង៩ និង៣៣ស្រុក ផ្គត់ផ្គង់ទឹកជាង ១៧លានលីត្រជូនប្រជាពលរដ្ឋជាង១សែនគ្រួសារ ។ ក្នុងនោះរថយន្តរបស់កងពល ទាំង២ ព្រមទាំងសីុទែន និងម៉ាសីុន ត្រូវ បានផ្តល់ជូនដោយក្រុមហ៊ុនសុខគង់ និង ក្រុមហ៊ុនម៉ែនសារុន ។

លោកនាយឧត្តមសេនីយ៍មុឹង សំផន ជំនួសមុខឲ្យក្រសួងការពារជាតិបានថ្លែង ការកោតសរសើរដោយស្មោះចំពោះការ ចូលរួមរបស់នាយទាហាន ទាហានរង និង ពលទាហានទាំងអស់និងក្រុមហ៊ុនសុខគង់ ក្រុមហ៊ុនម៉ែន សារុន ព្រមទាំងសប្បុរសជន ដទៃទៀតដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាង ពេញទំហឹង សង្គ្រោះជីវិតម​នុស្ស សត្វបាន ទាន់ពេលវេលាក្នុងពេលបញ្ចប់បេសកកម្ម ដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋ ក្នុងរយៈ ពេលកន្លងមក ។

លោកនាយឧត្តមសេនីយ៍ រដ្ឋលេខា ធិការក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ ទៅលើការដឹកជញ្ជូនរបស់កងទ័ព ដែលជា និច្ចកាលតែងតែបានជួយសង្គ្រោះគ្រប់ ហេតុការណ៍ដែលកើតមានឡើង ទោះពេល ណា ទីណា ឲ្យតែមានបញ្ហាចាំបាច់ កងទ័ព តែងចេញសង្គ្រោះគ្រប់ពេលវេលា ។ ដូចជា ពេលនេះ ដោយអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពជា ខ.ភ.ម. ទូទាំងប្រទេស បានត្រៀមលក្ខណៈចេញជួយសង្គ្រោះ ប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែង ព្រោះកងទ័ពគឺជាឆ្អឹងខ្នងរបស់មាតុភូមិ ។

ក្នុងឱកាសនោះដែរ គណៈអធិបតី ក៏ បានប្រគល់បណ្ណសរសើរជូនតំណាងក្រុម ហ៊ុនទាំង២ដែលតែងតែ​ជួយកងទ័ពតាំងពី ដើមរៀងមកប្រកបដោយទឹកមុខញញឹម រីករាយ ៕ សុខដុម

Untitled-1