ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បេក្ខជន​​ប្រឡងបាននិទ្ទេស A ឆ្នាំនេះ មានសរុប២៩០នាក់

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ លទ្ធផលបេក្ខជន​ដែលទទួលបាននិទ្ទេស A មានសរុប​២៩០នាក់ ។

ក្រសួងអប់រំ ទើបតែបានប្រកាសលទ្ធផល​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយា​ភូមិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ តែបញ្ជីឈ្មោះបេក្ខជនដែលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ។ ដោយឡែកក្រៅពីនេះ នឹងប្រកាស​លទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

ប្រភពពីក្រសួងអប់រំដដែល​បានបញ្ជាក់ថា បេក្ខជនប្រឡងដែលទទួលបាននិទ្ទេស B មានសរុប​១៥៣២នាក់, និទ្ទេស C មានសរុប​ ៤.៦៣១នាក់, និទ្ទេស D មាន១៣.៩៩៩នាក់ និងនិទ្ទេស E មានសរុប​៥៤.៦០៧ នាក់ ។

សូមបញ្ជាក់ផងដែរថា បេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៥.២៦៨នាក់ ក្នុងនោះ ៩០.១២០ នាក់ ជាបេក្ខជនចំណេះទូទៅ, ១៧.០៣១​ នាក់ជាបេក្ខជនស្វៃរិន, ៤.៤២៥ ជាបេក្ខជនបំពេញវិជ្ជា និង៣.៦៩២ ជាបេក្ខជន​ស្វៃសុរិនបំពេញវិជ្ជា ។ រីឯបេក្ខជនអវត្តមានចំនួន១.៩០៣នាក់ ៕