ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​ប្រឡង​បាក់ឌុប​ រាជធានី​ភ្នំពេញ​ និង​ ខេត្ត​កណ្ដាល​ ប្រកាស​រសៀល​ថ្ងៃ​ទី​១១កញ្ញា​ ,​ ខេត្ត​ផ្សេង​ទៀត​ ប្រកាស​១២កញ្ញា​

ភ្នំពេញ​៖ ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ បញ្ជាក់​ថា​ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ ឬ​ បាក់ឌុប​ ​នឹង​ត្រូវ​ប្រកាស​​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ។

ទន្ទឹម​នេះ​ ក៏​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផងដែរ​ ។

ហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ សរសេរ​ថា​ តាំងពីព្រឹកព្រហាម ថ្ងៃទី២២ ខែសីហា នេះគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត និងអប្បមាទទូទាំងប្រទេសដឹកសន្លឹកកិច្ចការបេក្ខជន និងប្រគល់សំណុំឯកសារពាក់ព័ន្ធនឹងការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តមកមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ​ ៕ ចេស្តា