ព័ត៌មានទាន់ហេតុការណ៍៖

លាក់​ថ្នាំ​ញៀន​ក្នុង​កមាន់​ស្ងោរ​ ពេល​ចូល​សួរ​អ្នកទោស​ក្នុង​ពន្ធនាគារ​ តែគេចមិនផុតពីឆ្មាំគុក

​ខេត្តកណ្តាល​៖​ស្ត្រី​ម្នាក់​ត្រូវ​ឆ្មាំ​គុក​ខេត្តកណ្តាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​របរ​ជើងសារ​គ្រឿង​ញឿ​ន​នាំ​យក​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ដោយ​បង្កប់​នៅ​ក្នុង​ក​មាន់​សម្លរ​ចាប់ឆាយ​ ។​

ករណី​ឃាត់ខ្លួន​មុខសញ្ញា​របរ​ជើងសារ​គ្រឿងញៀន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ពន្ធនាគារ​ខេត្តកណ្តាល​ ស្ថិត​ក្នុងភូមិ​ក្រពើ​ហា​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​
​ជនសង្ស័យ​មានឈ្មោះ​ សេត​ យ៉ា​ត​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​ មាន​ទីលំនៅ​ទីលំនៅ​ភូមិ​ព្រែក​តា​នូ​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

តាម​ព័ត៌មាន​បឋម​ដែល​ទទួល​បាន​ពី​ឆ្មាំ​ប្រចាំការ​នៅ​ពន្ធនាគារ​បានអោយ​ដឹង​ថា​ មុន​ពេល​ឃាត់ខ្លួន​ ស្ត្រី​សង្ស័យ​បាន​នាំ​យក​ម្ហូបអាហារ​ទៅ​សួរ​សុខ​ទុក​ប្តី​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខេត្ត​ បើ​គិត​ពី​បទល្មើស​ជាប់​ឃុំ​រយៈពេល​១៦​ឆ្មាំ​ ឥឡូវ​ជាប់​ឃុំ​៧​ឆ្នាំ​ហើយ​ ចោទ​ពី​បទ​មនុស្សឃាត​នៅ​ក្រុង​តា​ខ្មៅ​ ។​ ពេល​យក​ម្ហូបអាហារ​ចូល​សមត្ថកិច្ច​យាម​ច្រក​ច្រក​ទ្វា​បាន​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ ទៅ​លើ​ សម្ភារៈ​ដែល​ត្រូវ​នាំ​ចូល​ទៅ​អោយ​អ្នក​ជាប់​ពន្ធនាគារ​ ។​

ពេល​នោះ​មាន​ទណ្ឌិត​ម្នាក់​ឈ្មោះ​ខៀវ​ រង្សី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មក​ទទួល​ម្ហូបអាហារ​ ជំនួស​ឈ្មោះ​មុត​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ដែល​ត្រូវជា​ប្តី​ស្ត្រី​សង្ស័យ​ ។​ បន្ទាប់​ពី​មាន​អ្នក​ផ្សេង​មក​ទទួលយក​ម្ហូបអាហារ​បាន​ធ្វើ​អោយ​សមត្ថកិច្ច​យាម​នៅ​គោលដៅ​មានកា​សង្ស័យ​ ទៅ​លើ​ម្ហូបអាហារ​ទាំងនោះ​ ក៏​ធ្វើការ​ត្រួតពិនិត្យ​អោយ​ល្អិតល្អន់​ រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូច​ បង្កប់​ក្នុង​ម្ហូប​ចាប់ឆាយ​ដោយ​រុំ​ថង់កៅស៊ូ​ លាក់​ក្នុង​ក​មាន់​ស្ងោរ​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ពាក់ព័ន្ធ​ករណី​របរ​ជើងសារ​គ្រឿងញៀន​ ។​

ក្រោយ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕
ajya1leo

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំ​ញៀន​