ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គំនូសចរាចរណ៍លើផ្លូវ ជួយតម្រង់ទិសឲ្យអ្នកបើកបរគោរពច្បាប់

ថ្ងៃនេះនាងខ្ញុំមានមតិខ្លះៗចង់ប្រាប់ដល់សមត្ថកិច្ចចរាចរ និងមន្ត្រីជំនាញមន្ទីរ សាធារណការរាជធានី-ខេត្តឲ្យជ្រាបថា ផ្លូវកៅស៊ូក្តី ផ្លូវបេតុងក្តីនៅរាជធានី និងបណ្តា ផ្លូវជាតិភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅតាមបណ្តាខេត្ត ខណ្ឌនានាក្នុងព្រះរាជាណាចក្រ កម្ពុជាមួយចំនួនមិនមានគំនូសចរាចរណ៍ពណ៌ស ឬពណ៌លឿងនោះឡើយ។ ប្រការ នេះកើតមានយូរយារហើយ បើទោះបីជាផ្លូវនោះមានសភាពចាស់ទ្រុឌទ្រោម ឬក៏ទើប ធ្វើហើយក្តីក៏មិនដែលឃើញមានគំនូសចរាចរណ៍នោះដែរ។ ក៏ប៉ុន្តែផ្លូវមួយចំនួននៅ រាជធានីភ្នំពេញនិងតាមបណ្តាខេត្តខ្លះឃើញមានគំនូសចរាចរណ៍ និងដាក់របាំងថ្មខណ្ឌ ចែកទ្រូងផ្លូវដើម្បីជួយសម្រួលដល់អ្នកបើកបរគោរពច្បាប់ចរាចរណ៍ដែលធានាបាននូវសុខសុវត្ថិភាពដល់អាយុជីវិតប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋខ្មែរមួយចំនួនគោរពច្បាប់ចរាចរណ៍ តែក៏មានប្រជាពលរដ្ឋមួយចំនួន ទៀតមិនបានគោរពច្បាប់នោះទេ ពោលគឺបើសិនផ្លូវមិនមានគំនូសចរាចរណ៍គឺលោក ជិះប៉ាតណាប៉ាតណីមិនដឹងទិសតំបន់ ឬក៏ជិះមិនចំគន្លងផ្លូវរបស់ផងខ្លួន ដែលនេះជា ហេតុនាំឲ្យកើតមានគ្រោះថ្នាក់ និងខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតដល់ខ្លួនផង និងអ្នកដទៃផង។

ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរយ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏មាន អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណពី៤ទៅ៥នាក់ដែរនៅទូទាំងប្រទេស ហើយថ្ងៃខ្លះមានអ្នកស្លាប់លើសពីនេះទៀតផង ។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ នេះកើតឡើងដោយសារអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា បើក បរពិសាគ្រឿងស្រវឹង បើកលើសល្បឿនកំណត់ ស្ថានភាពផ្លូវមិនអំណោយផលជា ដើម ។

មានកត្តាមួយទៀតដែលនាងខ្ញុំចង់និយាយគឺផ្លូវមិនមានគំនូសចរាចរណ៍ក៏កាន់តែ ធ្វើឲ្យអ្នកបើកបរជិះទទឹងទទែង ជិះមិនត្រឹមត្រង់តាមគន្លងផ្លូវរបស់ខ្លួន ហើយដែលនាំ​ឲ្យគ្រោះថ្នាក់កើតមានជាយថាហេតុ ។ ប្រសិនបើផ្លូវមានគំនូសចរាចរណ៍យ៉ាងហោច ណាស់ក៏ជួយឲ្យអ្នកបើកបរទោះពេលថ្ងៃ ឬយប់ងាយស្រួលមើលគន្លងផ្លូវជិះទៅតាម គំនូសផ្លូវដែលបានចង្អុលបង្ហាញ។ ប៉ុន្តែបើសិនផ្លូវមិនមានគំនូសចរាចរណ៍ទេនោះវា កាន់តែពិបាកបើកបរទាំងនៅពេលយប់ និងពេលថ្ងៃដែលកក្តានេះសមត្ថកិច្ចចរាចរ និងមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តមិនសូវចាប់អារម្មណ៍។

ខ្ញុំយល់ថា ផ្លូវសំខាន់ៗទាំងនៅក្នុងទីក្រុង និងឆ្ពោះទៅតាមបណ្តាខេត្តគួរតែមាន គំនូសចរាចរណ៍ បើមិនបានគូសនៅលើផ្លូវ២ទៅ៣ខ្សែក៏គួរតែគូសគំនូសលឿងនៅ លើទ្រូងផ្លូវតែមួយខ្សែក៏ល្អម្យ៉ាងដែរ។ វិធីនេះរដ្ឋចំណាយថវិកាតិចបើប្រៀបធៀបនឹង ចំណាយជួសជុល ឬធ្វើផ្លូវថ្មីរដ្ឋត្រូវការចំណាយថវិកាច្រើន ចុះហេតុអ្វីបានជាគេមិន សូវចាប់អារម្មណ៍គូសគំនូសនៅលើទ្រូវផ្លូវ? ខ្ញុំសង្កេតឃើញគេផ្តោតទៅលើការធ្វើ វិសោធនកម្មច្បាប់ចរាចរណ៍ត្រង់មាត្រានេះ មាត្រានោះដើម្បីរឹតត្បិតសេរីភាព និងដាក់ ទោសទណ្ឌទៅលើអ្នកបើកបរលើផ្លូវសាធារណៈទៅវិញ ចុះផ្លូវថ្នល់គួរតែធ្វើឲ្យបាន ស្អាតដើម្បីជួយសម្រួលដល់ការបើកបរដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា បានន័យថា វិធីនេះចំណេញទាំងរដ្ឋ ទាំងប្រជាពលរដ្ឋ ៕ ប្រជាពលរដ្ឋម្នាក់