ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ នៅថ្ងៃនេះចរាចរណ៍អាចនឹងកកស្ទះបើសិនសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់

នាងខ្ញុំគ្រាន់តែរំលឹកដល់មន្ត្រីសមត្ថកិច្ចឲ្យបានជ្រាបថា នៅថ្ងៃសៅរ៍នេះ វេលាម៉ោង ៦ល្ងាចនាចកកស្ទះចរាចរណ៍ជាងថ្ងៃធម្មតាព្រោះជាថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០១៧ ដែលប្រជាពលរដ្ឋខ្មែរក៏ដូចជាប្រជាជាតិលើពិភពលោកអបអរឆ្នាំថ្មី។ កាលពីឆ្នាំទៅមិញនាងខ្ញុំចាំបានថា នៅថ្ងៃបុណ្យចូលឆ្នាំសកល២០១៦នេះដែរចរាចរណ៍ ក្នុងរាជធានីភ្នំពេញកកស្ទះស្ទើរគ្រប់ច្រកល្ហកចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង៩ យប់ឯណោះ ទើបចរាចរណ៍មានសភាពធូរស្រាល ។

ប្រការកកស្ទះចរាចរណ៍ឆ្នាំនោះដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ ប្រុសស្រីបានចរចេញដើរកម្សាន្តច្រើន ទើបបណ្តាលឲ្យស្ទះចរាចរណ៍ ប៉ុន្តែឆ្នាំនេះសមត្ថ កិច្ចគួរតែត្រៀមខ្លួនរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមបណ្តាផ្លូវសំខាន់ៗការពារកុំ ឲ្យកកស្ទះចរាចរណ៍ដូចឆ្នាំមុនៗទៀត។ បច្ចុប្បន្ននេះប្រជាពលរដ្ឋកាន់តែស្គាល់តម្លៃនៃ ការដើរកម្សាន្ត ពោលគឺការជួបជុំក្រុមគ្រួសារមិត្តភក្តិជាងអំឡុងទសវត្សឆ្នាំ៨០ និងឆ្នាំ ៩០បើទោះបីជាការជួបជុំចំណាយថវិកាតិច ឬច្រើនក្តីក៏បងប្អូនខ្មែរមួយចំនួនឆ្លៀតនាំ ប្រពន្ធកូន មិត្តភក្តិ គូសង្សារជួបជុំនៅតាមរមណីយដ្ឋានតាមបណ្តាខេត្ត ខណ្ឌនានា និងនាំគ្នាទទួលទានអាហារជាលក្ខណៈគ្រួសារ សហគមន៍នៅតាមហាង ភោជនីយ ដ្ឋាន សណ្ឋាគារដើម្បីអបអរឆ្នាំថ្មីដែលនឹងចូលមកដល់នៅវេលាម៉ោងជាង១២រំលង អធ្រាត្រត្រូវនឹងអាទិត្យទី១ ខែមករា ឆ្នាំ២០១៧។ ម្លេ៉ាះហើយការធ្វើដំណើរកម្សាន្ត តាមមូ៉តូនិងរថយន្តក៏មានចំនួនច្រើនជាងថ្ងៃធម្មតាដែលជាហេតុនាំឲ្យចរាចរណ៍អាច កកស្ទះ។ ដូច្នេះសមត្ថកិច្ចគួរតែត្រៀមការងាររៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានរួច រាល់ដើម្បីការពារកុំឲ្យកកស្ទះដូចបណ្តាឆ្នាំមុនៗទៀត។ ជាទម្លាប់របស់កម្លាំងសមត្ថកិច្ចទាល់តែចរាចរណ៍ស្ទះនៅទ្រឹងមួយកន្លែង ហើយរាលដាលស្ទើរគ្រប់ផ្លូវទើបជួយធ្វើ អន្តរាគមន៍ជាក្រោយ ។

NKD-36x6_outline

សូម្បីតែនៅថ្ងៃធម្មតាចរាចរណ៍ក្នុងរាជធានីភ្នំពេញកកស្ទះទៅហើយ ចុះទម្រាំថ្ងៃ បុណ្យធំៗចរាចរណ៍រឹងរឹតតែកកស្ទះជាងថ្ងៃធម្មតាទៅទៀត ហេតុនេះក្រសួង ស្ថាប័ន មានសមត្ថកិច្ចមានភារៈរៀបចំកិច្ចការនេះឲ្យគួរតែចាត់ចែងម៉ោងពេលវេលា ប្តូរវេនទៅ តាមថ្ងៃដើម្បីឲ្យមន្ត្រីក្រោមឱវាទបំពេញការងារនេះមានប្រសិទ្ធភាព។ ដ្បិតសព្វថ្ងៃ នេះកម្លាំសមត្ថកិច្ចមានច្រើនណាស់ ហើយការងារធ្វើនៅការិយាល័យតាមមន្ទីរ អង្គ ភាពនីមួយៗក៏មិនសូវរវល់ប៉ុន្មានដែរ ។ ដូច្នេះចាត់ទុកការងារធ្វើចរាចរណ៍ដូចជាការ ងារប្រចាំថ្ងៃនៅតាមមន្ទីរអង្គភាពក្រសួង ស្ថាប័នក៏មិនទាស់ខុសអ្វីដែរ ។

តាមពិតទៅនាងខ្ញុំគ្រាន់តែរំលឹកប៉ុណ្ណោះ ព្រោះនៅថ្ងៃធម្មតាចរាចរណ៍តែងតែកក ស្ទះស្ទើរមិនលស់ពេលទៅហើយ ចុះទម្រាំនៅថ្ងៃបុណ្យទានធំៗដែលប្រជាពលរដ្ឋខ្មែរ ចេញដំណើរកម្សាន្តគ្រប់ទិសទីវានឹងបង្កឲ្យស្ទះចរាចរណ៍ទ្វេឡើង ។ សមត្ថកិច្ចមាន ភារកិច្ចជួយសម្រួលដោះស្រាយបញ្ហាចរាចរណ៍ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គម ជាតិយើង ៕ ប្រជាពលរដ្ឋម្នាក់