ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅបណ្តោយផ្លូវលេខ២១៧ស្នើឲ្យអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមគោ

ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ២១៧ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញស្ទើរជារៀងរាល់ថ្ងៃខ្ញុំក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ ២១៧ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះមានអារម្មណ៍ធុញថប់នឹងសត្វ គោដែលដើរប្រសេចប្រសាចពេញផ្លូវយ៉ាងអនាធិបតេយ្យដែលរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ចំពោះការរំខានដល់ការធ្វើដំណើរមិនសំខាន់ប៉ុន្មាននោះឡើយ ក៏ប៉ុន្តែសត្វគោដែលដើរពេសវាលពាសកាលទាំងហ្វូងៗវាអាចបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតអ្នកធ្វើដំណើរ ឬបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក៏ថាបាន ។

ខ្ញុំនឹកឆ្ងល់ថា ចុះហេតុអ្វីក៏ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយចំនួននៅជាយរាជធានីភ្នំពេញហាក់បីដូចជាមិនបានគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃ ឬទ្រព្យសម្បត្តិ សាធារណៈដោយលែងសត្វគោឲ្យដើរពាសពេញផ្លូវស្ទើរគ្រប់ច្រកល្ហកបង្កគ្រោះជា យថាេហតុ។ ដោយឃើញសកម្មភាពសត្វគោទាំងហ្វូងៗដើរប្រសាចពេញផ្លូវទាំង រូបខ្ញុំបាទក៏ដូចជា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបេតុងព្រៃសឆ្ពោះមកផ្លូវលេខ២១៧សម្តែងនូវអារម្មណ៍ធុញថប់ រអ៊ូរទាំដោយអស់សង្ឃឹមលើអាជ្ញាធរមូលដ្ឋានដែលមិនមានវិធានការ ទប់ស្កាត់ជាមួយនឹងម្ចាស់កសិដ្ឋាននោះទេ ។ ប៉ុន្តែម្ចាស់កសិដ្ឋានចិញ្ចឹមគោក៏គួរតែគិតថា សត្វគោមានម្ចាស់ ដូច្នេះត្រូវតែមើល ឃ្វាល ឬចង ឬក៏ដាក់ក្នុងក្រោល ចៀសវាងឲ្យសត្វគោដើរតាមផ្លូវ សួនច្បារដែលបង្កឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃទ្រព្យសម្បត្តិសាធារណៈ និងប៉ះពាល់ដល់សោភណភាពទីក្រុងទៀតផង។

NKD-36x6_outline

នៅពេលមានបញ្ហាកើតឡើងដូចជាគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ឬរថយន្តបុកសត្វគោ បណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិនោះគេមិនដែលឃើញម្ចាស់គោ ចេញមុខមកដោះស្រាយ ឬទទួលខុសត្រូវសំណងដល់ភាគីរងគ្រោះនោះឡើយ ពោលគឺ បើកើតមានគ្រោះថ្នាក់បែបនេះម្ចាស់គោសំងំឈឹងតែម្តង ។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋ ម្នាក់ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ ទទូចដល់អាជ្ញាធរសង្កាត់ ខណ្ឌរួមនឹងសមត្ថកិច្ចគួរតែមានវិធានការតឹងរុឹងដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមគោកុំឲ្យលែងសត្វគោដើរទាំងហ្វូងៗពាសពេញផ្លូវដែលបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ ។ ទន្ទឹមនឹងម្ចាស់កសិដ្ឋានគិតពីផលប្រយោជន៍របស់ផងខ្លួន គេក៏ គួរគិតពីផលប្រយោជន៍របស់អ្នកដទៃផងដែរ ហើយសង្ឃឹមថា អាជ្ញាធរខណ្ឌដង្កោក៏ ដូចជាសមត្ថកិច្ចក្នុងខណ្ឌនេះនឹងដោះស្រាយបញ្ហាជាមួយនឹងម្ចាស់គោដើម្បីការពារ ផលប្រយោជន៍ភាគីទាំងសងខាងក៏ដូចជារក្សានូវសុវត្ថិភាពដល់អាយុជីវិតប្រជាពល រដ្ឋដែលធ្វើដំណើរ ៕ ប្រជាពលរដ្ឋម្នាក់