ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ព្យាបាលមនុស្សស្លាប់បានត្រឹមបិទគ្លីនិក

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទមានចម្ងល់ចំពោះករណីដែលមន្ទីរពេទ្យព្យាបាលជំងឺប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ ប៉ុន្តែស្ថាប័នមានសមត្ថកិច្ចបានត្រឹមតែបិទគ្លីនិកឯកជនទាំងនោះប៉ុណ្ណោះ ។ ខ្ញុំមិនដឹងថា ច្បាប់កំណត់យ៉ាងដូច្នេះ ឬក៏ត្រូវមានទោសទណ្ឌចំពោះម្ចាស់គ្លីនិក ឬពហុព្យាបាលដែលមានកំហុងសទាំងនោះដែរឬទេ?

តាមការសង្កេតរបស់ខ្ញុំបាទ ករណីដែលធ្វើឲ្យមនុស្សមិនគួរស្លាប់ បែរជាត្រូវស្លាប់ឆៅៗ កន្លងមកគ្លីនិកឯកជននានាត្រូវបានបិទ ប៉ុន្តែម្ចាស់គ្លីនិកមិនត្រូវបានផ្តន្ទាទោសនោះឡើយ ។ នេះជាច្បាប់ ឬយ៉ាងដូចម្តេច? បើសិនជាច្បាប់កំណត់យ៉ាងដូច្នេះ បុគ្គលជាម្ចាស់គ្លីនិក ឬមន្ទីរសម្រាកព្យាបាលអាចនឹងរត់ពីកន្លែងបិទ ទៅបើកកន្លែងថ្មី ព្រោះខ្លួនគ្មានទោសជាប់ខ្លួន ។ យ៉ាងដូច្នេះមានន័យថា គេអាចបិទគ្លីនិកឈ្មោះ«ក» គ្រាដែលម្ចាស់គ្លីនិកដដែលនេះទៅបើកគ្លីនិកថ្មី ដោយដាក់ឈ្មោះ «គ» ។ រឿងរ៉ាវយ៉ាងដូច្នេះធ្លាប់បានកើតមានរួចហើយ ។

អតីតគ្លីនិកឃឹមរ៉ានី ដែលមានម្ចាស់គ្លីនិកធ្លាប់បើកគ្លីនិកឯកជនពីរបីកន្លែងរួចមកហើយ ។ គាត់មិនត្រូវបានផ្តន្ទាទោស នោះទេ ដោយគ្រាន់តែសមត្ថកិច្ចសុខាភិបាលប្រកាសចុះទៅបិទគ្លីនិករបស់គាត់ ។ ថ្មីៗនេះទៀត គ្លីនិកព្យាបាល និងកែសម្ផស្ស ដឺបូតេ បានវះកាត់ពង្រីកសុដន់ស្រ្តីម្នាក់បណ្តាលឲ្យស្លាប់ ។ ក្រសួងសុខាភិបាលបានចាត់វិធានការក្តៅគគុកភ្លាមៗ តាមរយៈការបិទគ្លីនិកនេះ ក្នុងពេលដែលអ្នកទទួលខុសត្រូវ ឬម្ចាស់គ្លីនិកគ្មាននរណាមកអើតឈ្ងោកសួរនាំ នៅពេលដែលសមត្ថកិច្ចចុះទៅដល់ ។ គឺមានតែអ្នកបិទប៉ុន្មាននាក់ ក្នុងពេលដែលម្ចាស់គ្លីនិកមិននៅ ឬសូម្បីតែរកកូនពេទ្យមួយក៏គ្មាន ។

NKD-36x6_outline

យ៉ាងដូច្នេះ ម្ចាស់គ្លីន ដឹបូតេ នៅតែមានឱកាសចេញទៅបើកគ្លីនិក ឬកន្លែងកែសម្ផស្សដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកន្លែងកែសម្ផស្ស ដឹបូតេ នោះដដែល ។

អ្វីដែលខ្ញុំបាទមានចម្ងល់ និងគួរតែត្រូវបានដោះស្រាយថា តើអ្នកដែលឈរឈ្មោះ ឬម្ចាស់គ្លីនិកដែលបង្កឲ្យមានការស្លាប់មិនប្រក្រតីណាមួយ គួរមានទោសឬទេ? ប្រសិនបើគ្មានទោស ឬមិនបញ្ចប់វិជ្ជាជីវៈរបស់គាត់ទេ នោះនឹងមានមនុស្សក្រោយទៀតដែលត្រូវស្លាប់ក្រោមវិជ្ជាជីវៈរបស់គាត់ ។ ប្រសិនបើមិនអាចផ្តន្ទាទោសបានទេ គួរតែបញ្ចប់វិជ្ជាជីវៈរបស់គាត់ ចៀសវាងគាត់រត់ទៅបើកគ្លីនិកឈ្មោះថ្មី ហើយអាចនឹងមានមនុស្សស្លាប់បន្តទៀត ៕ ប្រជាពលរដ្ឋម្នាក់

tr 34 re