ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មូរ សុខហួរ ងប់បម្រើឧបាយកល ទុច្ចរិតបរទេសដើម្បីបំផ្លាញការបោះឆ្នោតនៅកម្ពុជា !

«ឆ្នាំងណាគ្របហ្នឹង» ពាក្យទំនៀមខ្មែរពិតជានិយាយមិនខុសឡើយ! មូរ សុខហួរ ដែលមានអតីតស្វាមី ជាចារកម្មរបស់អាម៉េរិកបានដើរតាមគន្លង សម រង្ស៊ី មេចលនាឧទ្ទាមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងបេសកកម្ម ជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋបំផ្លាញការបោះឆ្នោត និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ មូរ សុខហួរ បានខិតខំ បំភ្លៃការពិត និងមួលបង្កាច់នូវស្ថានការណ៍ពិតនៅកម្ពុជាដោយបំភ័ន្តថាកម្ពុជាគ្មានសិទ្ធិសេរីភាព និងអង្គការ សមាគមគ្មានសិទ្ធិជួបជុំគ្នាបាន។ អ្វីដែល មូរ សុខហួរ បំផ្លើសការពិតនេះ គឺដើម្បីបម្រើឱ្យរបៀបវារៈនយោបាយ របស់ចៅហ្វាយនាយបរទេស និងបក្ខពួករបស់ខ្លួនញុះញង់ប្រជាពលរដ្ឋឱ្យបះបោរប្រឆាំង នឹងរដ្ឋអំណាចស្ថិត នៅក្នុងទិសដៅបដិវត្តន៍ពណ៌ដែលពួកគេបានរៀបចំតាំងពីឆ្នាំ ២០១៣ មក។ ទោះបីជាអង្គការចាត់តាំងស្នូល ផ្នែកបដិវត្តន៍ពណ៌ត្រូវបានរំលាយទាំងស្រុង ប៉ុន្តែក្រុមជនក្បត់ជាតិនៅតែរក្សាផែនការទុច្ចរិតនេះដដែល។

មូរ សុខហួរ ត្រូវដឹងថាសម្តីនេះបានត្រឹមតែសកម្មជនខ្មោចបក្សសង្គ្រោះជាតិរបស់ខ្លួនប៉ុណ្ណោះ ដែល ជឿដោយសារតែពួកគេងប់ងល់នឹងមនោគមវិជ្ជា លាបពណ៌ រើសអើងស្អប់ខ្ពើមជាតិសាសន៍ និងការប្រកាន់បក្ខ ពួកវណ្ណៈសង្គមដែលបានសាបព្រោះដោយក្រុមជនក្បត់ជាតិរបស់ខ្លួន។ មូរ សុខហួរ ក៏ត្រូវរៀនចេះទទួល ស្គាល់ការពិតថា ប្រសិនបើកម្ពុជាគ្មានសិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ ទំនង មូរ សុខហួរ រួមនឹងបក្ខពួកក្បត់ជាតិរបស់ខ្លួនគ្មានពេលនិយាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពល រដ្ឋរៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើកម្ពុជាគ្មានសេរីភាពជួបជុំ និងបញ្ចេញមតិ ប្រហែលជាអង្គការសមាគម ទាំងអស់នឹងត្រូវបិទទ្វារ មិនមែនអង្គការសមាគមដែលមាននិន្នាការគាំទ្រខ្លួនជាពិសេសអង្គការខុមហ្វ្រែល របស់ គល់ បញ្ញា មានឱកាសញុះញង់ និងបម្រើគោលនយោបាយក្រុមប្រឆាំងរាល់ថ្ងៃឡើយ។

មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ការពិតថា មេដឹកនាំកំពូលរបស់ខ្លួនរួមនឹង មូរ សុខហួរ ខ្លួនឯង គឺជាក្រុមជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស និងប៉ងឡើងគ្រប់គ្រងអំណាច តាមរយៈបដិវត្តន៍ពណ៌ហិង្សា ដែលមាន លក្ខណៈមិនប្រជាធិបតេយ្យ។ មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ថា ក្រុមក្បត់ជាតិខ្លួនបានខិតខំ ម្តងហើយម្តងទៀតក្នុងការបំផ្លាញកម្ពុជា ឱនក្បាលនិងលុតជង្គង់អង្វរជនបរទេសបំផ្លាញសេដ្ឋកិច្ចជាតិ និង ប្រឆាំងផលប្រយោជន៍ពលរដ្ឋខ្មែរនេះហើយ បានជាត្រូវបានច្បាប់រំលាយចោលហើយខ្លួនត្រូវបានហាមឃាត់ សិទ្ធិធ្វើនយោបាយដោយសារតែខ្លាចនាំទុក្ខចង្រៃដល់ជាតិទៀត។ មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់គោល ការណ៍ប្រជាធិបតេយ្យដែលតម្រូវគោរព មតិភាគច្រើននៃប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាដឹកនាំប្រទេស និងមិនត្រូវមាក់ងាយលាបពណ៌ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែល គាំទ្រលើបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍឡើយ។

ម្យ៉ាងទៀត មូរ សុខហួរ ត្រូវដឹងថា កម្ពុជាគ្មានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ហើយសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់ឡើយ។ សូមកុំ ព្យាយាមធ្វើជាតួឯកខុសគេ! ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន ក្រុមអ្នកនយោបាយរត់ចោល ស្រុករបស់ មូរ សុខហួរ មិនញញើតនឹងញុះញង់ប្រជាជន សព្វបែបយ៉ាងក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិឡើយ។ មូរ សុខហួរ ក៏ត្រូវរៀនចេះគោរពច្បាប់ផងដែរសូមកុំ និយាយឱ្យតែពីរោះខ្លួនឯងពីការគោរពច្បាប់ ប៉ុន្តែ មូរ សុខហួរ និងក្រុមបក្ខពួកខ្លួនបំពានច្បាប់ រំលោភច្បាប់ និងមិនគោរពច្បាប់ខ្មែរ ប៉ុន្តែបែរជាគោរពច្បាប់បរទេស។ មូរ សុខហួរ ត្រូវដឹងថាអ្វីដែលខ្លួនបាននិងកំពុងធ្វើ រាល់ថ្ងៃនេះ គឺគ្រាន់តែដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ហើយច្បាប់នៅកម្ពុជានឹងត្រៀម ខ្លួនអនុវត្តប្រឆាំងនឹងក្រុមអ្នកជានិច្ច។

កម្ពុជាជាប្រទេសអធិបតេយ្យ និងមានច្បាប់របស់ខ្លួនសម្រាប់គ្រប់គ្រងប្រទេស។ សិទ្ធិមនុស្ស លទ្ធិប្រជា ធិបតេយ្យ និងសេរីភាពបញ្ចេញមតិមានសណ្តាប់ធ្នាប់ល្អ គឺត្រូវស្ថិតក្រោមច្បាប់។ ច្បាប់ដែលបានអនុវត្ត ប្រឆាំងនឹងក្រុមជនក្បត់ជាតិដូច មូរ សុខហួរ សម រង្ស៊ី កឹម សុខា នេះដោយសារតែអ្នកទាំងនេះ បានដើរហួស បន្ទាត់ក្រហមឆ្ងាយពោល គឺដើរចេញពីបន្ទាត់ប្រជាធិបតេយ្យទៅភាពអនាធិបតេយ្យ និងឃ្លាតចេញពីការ ប្រកួតប្រជែងគ្រប់គ្រងអំណាច តាមបែបប្រជាធិបតេយ្យគឺតាមរយៈការបោះឆ្នោតមកធ្វើបដិវត្តន៍ពណ៌ ដើម្បី ដណ្តើមអំណាចប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកបំផុត។ មូរ សុខ ហួរ ត្រូវដឹងថា សេរីភាពនៃការ បញ្ចេញមតិ សេរីភាពអង្គការ សមាគម មិនមែនធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ សូម្បីតែវ៉ាយ ហ្វាយអ៊ិនធឺណិតដែលមិនគិតថ្លៃ ក៏ត្រូវមានពាក្យសម្ងាត់សម្រាប់ចូលដែរ «Even Free WiFi also requires a Password or Pin code, to say the least»។ ដូច្នេះគ្មានអ្វីមួយដែលមិនស្ថិតនៅក្រោម ច្បាប់នោះទេ! សូមមូរ សុខហួរ ជ្រាបនិងរៀនទទួលស្គាល់នូវការពិត ហើយសូមកុំបន្តលង់ខ្លួនក្នុងភាពមិនពិត និងរវើរវាយតទៅទៀត៕ ពល ពានរិន្ទ