ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សមត្ថកិច្ចដាក់ប៉ុស្តិ៍នៅខាងលិចផ្សារព្រៃផ្តៅបើកឱកាសឲ្យអ្នកបើករថយន្តបំផ្លាញផ្លូវលំក្នុងភូមិអូរក្រាំងអំបិល

បើតាមអ្នកភូមិអូរក្រាំងអំបិល និងភូមិផ្សារព្រៃផ្តៅ ក្នុងឃុំត្រពាំងគង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺបានប្រាប់ថា សមត្ថកិច្ចមួយក្រុមបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ខាងលិចផ្សារព្រៃផ្តៅស្ថិតក្នុងឃុំត្រពាំងគងបាននិង កំពុងបើកឱកាសឲ្យអ្នកបើកបរយានយន្តតូចធំបំផ្លាញផ្លូវលំក្នុងភូមិអូរក្រាំងអំបិល។ គាប់ជួនរដូវនេះជារដូវវស្សាផងកាន់តែធ្វើឲ្យផ្លូវងាយប្រឈមនឹងការខូចខាត។

កាលពីឆ្នាំទៅមិញសមត្ថកិច្ចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចខាងលើនេះម្តង ហើយៗរថយន្តតូចធំបានបើកវាងពីចំណុចប៉ុស្តិ៍ដែលសមត្ថកិច្ចដាក់ប្រចាំការ ព្រោះថា ករណីដែលអ្នកបើកបរយានយន្តបើកវាងយ៉ាងដូច្នេះអាស្រ័យដោយសមត្ថកិច្ច បើពិនិត្យ ឃើញថារថយន្តណាដែលខ្វះលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់គឺផាកពិន័យ ៣ទៅ៥មឺុនរៀលក្នុងរថយន្ត១គ្រឿង។ ដូច្នេះបានជាអ្នកបើកបររថយន្តតូចធំតែងតែ បើកវាងជារៀងរាល់ថ្ងៃលើផ្លូវលំក្នុងភូមិអូរក្រាំងអំបិល។ ការបើកវាងពីប៉ុស្តិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចនេះគឺអ្នកបើកបរយានយន្តទាំងនោះបានបើកវាងមកលើផ្លូវជាតិលេខ៤ វិញដោយគ្រាន់តែរំលង ឬគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យប៉ុណ្ណោះ។

អ្នកភូមិមិនមានសិទ្ធិហាមឃាត់ចំពោះភារកិច្ចរបស់សមត្ថកិច្ចដែលដាក់ប៉ុស្តិ៍ត្រួត ពិនិត្យនៅខាងលិចផ្សារព្រៃផ្តៅនោះឡើយ ព្រោះថាជាការងាររបស់សមត្ថកិច្ច តែអ្នក ភូមិសំណូមពរដល់សមត្ថកិច្ចបើសិនជាដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍គួររំកិល ឬ លើប៉ុស្តិ៍ត្រួតពិនិត្យមកដាក់ន​ៅត្រង់ចំណុចច្រកផ្លូវបំបែកពីផ្លូវជាតិលេខ៤ចូលភូមិអូរ ក្រាំងអំបិលដើម្បីកុំឲ្យអ្នកបើកបរយានយន្តឆ្លងកាត់បំផ្លាញផ្លូវរបស់អ្នកភូមិ។

NKD-36x6_outline

ករណីនេះអ្នកភូមិអូរក្រាំងអំបិល និងភូមិផ្សារព្រៃផ្តៅធ្លាប់ប្រាប់សមត្ថកិច្ចម្តងជាពីរ ដងហើយដែរ តែពួកគេតបថា គេមិនអាចដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកផ្លូវចូលភូមិអូរ ក្រាំងអំបិលបានទេ បើទោះបីជារថយន្តបើកវាងពីប៉ុស្តិ៍សមត្ថកិច្ចក៏ដោយ។ ដោយសារ តែករណីនេះហើយទើបអ្នកបើកបររថយន្តតូចធំទាំងឡាយបើកឆ្លងកាត់បណ្តាលឲ្យផ្លូវ លំ១ខ្សែនេះនៅរដូវវស្សាខូចខាតដោយអន្លើ ហើយអ្នកភូមិទើបតែជួសជុលរួចរាល់ ហើយប៉ុន្មានខែប៉ុណ្ណោះ។ ចំណែកនៅរដូវប្រាំងវិញបើមានរថយន្តបើកបរបណ្តាលឲ្យ ផ្លូវហុយនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកភូមិ។

អ្នកភូមិបានចោទជាសំណួរសួរថា បើសិនផ្លូវខូចខាតបន្តទៀតនោះ តើសមត្ថកិច្ច ដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាអ្នកជួសជុល ឬក៏អង្គភាពណាផ្សេងជាអ្នកជួសជុល? តាមពិត បើផ្លូវនេះខូចខាតមានតែអ្នកភូមិប៉ុណ្ណោះដែលចេញមុខជួសជុល ហើយផ្លូវនេះស្ថាបនា ដោយថវិកាឃុំត្រពាំងគង។ ជាមួយគ្នានេះដែរអ្នកភូមិអូរក្រាំងអំបិលសំណូមពរដល់ លោកស្នងការខេត្តកំពង់ស្ពឺ និងសម្តេចឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួល មើលប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចនៅខាងលិចផ្សារព្រៃផ្តៅលើផ្លូវជាតិលេខ៤នេះ ផង ប្រសិនបើសមត្ថកិច្ចមិនបានជួយជួសជុល ឬសង់ផ្លូវលំឲ្យទេសូមកុំចូលរួមបំផ្លាញ ផ្លូវរបស់អ្នកភូមិ​ ៕ ប្រជាពលរដ្ឋម្នាក់