ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សហគមន៍អន្តរជាតិបន្តគាំទ្របុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

គិតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ នៅសល់រយៈពេលតែចំនួន ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា នឹងមកដល់ជាមួយការរំពឹងថានឹងមាន ការចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលុបរបស់ប្រជាពលរដ្ឋខ្មែរជាង ៨,៣ លាននាក់ ដែលមានសិទ្ធិបោះឆ្នោត បើទោះបីជាក្រុមអ្នកនយោបាយរត់ចោលស្រុកខិតខំព្យាយាមជាន់ឈ្លីសិទ្ធិអំណាចប្រជាពលរដ្ឋ និងបំផ្លាញលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ប្រជាពលរដ្ឋមួយចំនួនមិនឱ្យទៅបោះឆ្នោត និងព្យាយាមរាំង ខ្ទប់សហគមន៍អន្តរជាតិចូលរួមគាំទ្រយ៉ាងណាក៏ដោយ ។

ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញការ បោះឆ្នោតនៅកម្ពុជារបស់ក្រុមប្រឆាំង នឹងមិនទទួលបានជោគជ័យឡើយ ព្រោះថាទាំងប្រជាពលរដ្ឋខ្មែរ និង សហគមន៍អន្តរជាតិមិនគាំទ្រ និងមិនឱ្យតម្លៃសូម្បីតែបន្តិចចំពោះទង្វើក្បត់ជាតិ និងការសម្លាប់ប្រជាធិបតេយ្យ ដែលក្រុមប្រឆាំងកំពុងតែជ្រើសរើសធ្វើនៅក្នុងនាទីចុងក្រោយ ដើម្បីស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យ រស់ឡើងវិញនេះទេ ។ ពួកគេបានស្ថិតក្នុងនាទីចុងក្រោយនៃការជីកកប់ខ្លួនបន្ទាប់ពីស្លាប់ទាំងបក្ស និងទាំង ជីវិតនយោបាយរបស់ខ្លួនក្រោយពីដើរខុសយុទ្ធសាស្ត្រក្បត់ជាតិ ឃុបឃិតជាមួយបរទេសរួចមក ។

ក្រុមប្រឆាំងក្រៅច្បាប់បានដើរញុះញង់អ្នកគាំទ្ររបស់ខ្លួនមួយក្តាប់តូចនៅតាមប្រទេសនានា ធ្វើបាតុកម្ម លេងសើច ដើម្បីធ្វើជាឡប់ឡែ បោកប្រាស់សហគមន៍អន្តរជាតិ និងជនបរទេសមួយចំនួនដែលជាចៅហ្វាយ របស់ខ្លួន ។ តែនេះ គឺគ្មានប្រយោជន៍អ្វីទាំងអស់ ព្រោះពួកគេគ្រាន់តែជាតំណាងសំឡេងបន្តិចបន្តួច នៃក្រុម អ្នកក្បត់ជាតិ ដែលកំពុងតែព្យាយាមបង្ហាញពីរូបភាពអាក្រក់ ខុសពីការពិតដែលកម្ពុជាបច្ចុប្បន្នកំពុងពោរពេញ ដោយសុខសន្តិភាព គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ ។

ប្រទេសមួយចំនួនដែលពួកគេ ទាមទារកុំឱ្យគាំទ្រការបោះឆ្នោតនៅកម្ពុជាបានយល់ដឹងច្បាស់ណាស់ថា កិច្ចការបោះឆ្នោត គឺជាកិច្ចការផ្ទៃក្នុង របស់កម្ពុជា និងមិនជឿលើអ្វីដែលជាការមួលបង្កាច់របស់ក្រុមប្រឆាំងឡើយ ។ សហគមន៍អន្តរជាតិ និងមេដឹក នាំនៃប្រទេសនានា ក្នុងពិភពលោកបានវាយតម្លៃខ្ពស់ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគាំទ្រ លើដំណើរការអនុវត្តច្បាប់នៅកម្ពុជាក្នុងទិសដៅថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន ។

កម្ពុជាដែល ពេលថ្មីៗនេះ ត្រូវបានសហគមន៍អន្តរជាតិបោះឆ្នោតគាំទ្រធ្វើជាអនុប្រធានមហាសន្និបាតអសបលើកទី៧៣ និងបោះឆ្នោតឱ្យធ្វើជាសមាជិកក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច (Ecosoc) របស់អសបសម្រាប់ឆ្នាំ២០១៩ ។ តឹកតាងនេះអាចប្រាប់ដល់ក្រុមប្រឆាំងក្រៅច្បាប់ដឹងថា សហគមន៍អន្តរជាតិធ្វើការងារ និងគោរពរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ និងមិនធ្វើការងារជាមួយក្រុមប្រឆាំងក្រៅច្បាប់ និងជាប់ឈ្មោះជាជនក្បត់ជាតិនោះទេ ។

ក្រុមប្រឆាំងក្រៅច្បាប់ព្យាយាមឱ្យជនក្បត់ជាតិ កឹម សុខា រួចពីបទចោទក្បត់ជាតិ និងជួយសង្គ្រោះ ជីវិតនយោបាយរបស់ សម រង្ស៊ី ពីសំណាញ់ច្បាប់ ដោយធ្វើជាមិនយល់ពីទង្វើក្បត់ជាតិ ដែលមេដឹកនាំបក្ស នយោបាយមួយទៅឃុបឃិត និងលក់ខ្លួនបម្រើផលប្រយោជន៍បរទេស ។ ពួកគេចង់បានខ្មោចបក្សបំផ្លាញ ជាតិរស់ឡើងវិញ ខណៈបក្សនេះគឺជាអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ ដែលដឹកនាំការបំផ្លាញ សន្តិភាពនិងការអភិវឌ្ឍជាតិ ។ អ្វីដែលពួកគេធ្វើនេះដើម្បីគ្រាន់តែបម្រើផលប្រយោជន៍បរទេស និងប្រឆាំង នឹងកម្ពុជា ព្រោះពួកគេក៏ដឹងថាក្តីសង្ឃឹម គឺមិនមានឡើយសម្រាប់ក្រុមជនក្បត់ជាតិ និងបក្សបំផ្លាញជាតិ ។

ពួកគេបាននិងកំពុងចាញ់ល្បិចជនបរទេស និងជនជាតិខ្មែរលក់ខ្លួនឱ្យបរទេសដូចជា សម រង្ស៊ី ជាដើម ក្នុងការ អនុវត្តផែនការបង្ខូច រំខាន និងបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ពួកគេបាន ខិតខំលាបពណ៌ថា ការបោះឆ្នោត ដែលកំពុងតែដំណើរការស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ និងការគាំទ្រពី សហគមន៍អន្តជាតិ និងប្រជាពលរដ្ឋខ្មែរគឺជាការបោះឆ្នោតក្លែងក្លាយ ។ ការលាបពណ៌ដើម្បីតែម្យ៉ាង គឺបំផ្លាញ ការបោះឆ្នោតនៅកម្ពុជា ។ ប៉ុន្តែទោះបីជាមានការបំផ្លាញសព្វបែបយ៉ាងពីក្រុមអ្នកនយោបាយរត់ចោលស្រុក និងឧទ្ទាមខុសច្បាប់ ក៏ដោយ ក៏ដំណើរការអនុវត្តសិទ្ធិក្នុងការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តរឹងមាំជានិច្ច និងរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដំណើរការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ នេះនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានជំងឺតួឯកឡើយ ហើយគ្មានវត្តមាន ខ្មោចបក្សបំផ្លាញជាតិក្នុងការបោះឆ្នោតក៏ដំណើរការលទ្ធិប្រជាធិបតេយ្យដំណើរការជាប្រក្រតី ។

ប្រជាធិបតេយ្យ នៅកម្ពុជាមិនមែនស្ថិតនៅលើបបូរមាត់របស់ក្រុមអ្នកនយោបាយរត់ចោលស្រុកទេ ហើយក៏មិនអាស្រ័យលើ ការស្រែកឡូឡាតាមផ្លូវរបស់ក្រុមបាតុករមួយក្តាប់តូច ដើម្បីការពារផលប្រយោជន៍ បុគ្គលរបស់ជនមួយចំនួននៅក្រៅប្រទេស និងមិនមែនទាល់តែមានបក្សក្បត់ជាតិ ទើបកម្ពុជាមានលទ្ធិ ប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្សឡើយ ។

ក្រុមប្រឆាំងក្រៅច្បាប់កាន់តែធ្វើយុទ្ធនាការបំផ្លាញ កម្ពុជាសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ការគាំទ្ររបស់សហគមន៍អន្តរជាតិក្នុងការលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់មកជាបន្តបន្ទាប់ តាមរយៈការត្រៀមបញ្ជូនអ្នកសង្កេតការណ៍ បោះឆ្នោត ក៏ដូចជាការផ្តល់ជំនួយគាំទ្រលើដំណើរការបោះឆ្នោតនៅកម្ពុជា ។

តាមពិតកម្ពុជាមិនចាំបាច់ត្រូវការ ប្រទេសណាមួយ ឬអង្គការណាមួយទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ឬទទួលស្គាល់រាជរដ្ឋាភិបាលដែល បង្កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើយ ប៉ុន្តែការរស់នៅក្នុងតំបន់ និងលើពិភពលោក រួមគ្នាតែមួយប្រទេសនីមួយៗ ចាំបាច់ត្រូវផ្តល់ការគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យសណ្តាប់ ពិភពលោកនេះ មានភាពល្អប្រសើរចាកផុតពីការគំរាមកំហែងផ្នែកបដិវត្តន៍ពណ៌ និងការជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងពីបរទេស ។ សហគមន៍អន្តរជាតិចូលរួមគាំទ្រការបោះឆ្នោតនៅកម្ពុជា ក្នុងនោះមានប្រទេសជប៉ុនជាដើម ដើម្បីធានារក្សាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ដូច្នេះប្រជាពលរដ្ឋខ្មែរនឹងអញ្ជើញទៅបោះឆ្នោត ដើម្បីលើកស្ទួយសិទ្ធិអំណាចប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ។

ប្រជាពលរដ្ឋខ្មែរមិនបានបន្តដេកឱបខ្មោចបក្សសង្គ្រោះជាតិបន្តទៀតទេ ពួកគេមានជម្រើសថ្មីៗនៅ ក្នុងការបោះឆ្នោតខាងមុខព្រោះគណបក្សនយោបាយ ២០ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតតាមបែប សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។ បងប្អូនប្រជាពលរដ្ឋក៏មិន ជឿតាមការញុះញង់របស់មេចលនាឧទ្ទាមក្បត់ជាតិ សម រង្ស៊ី នៅដេកផ្ទះដែរ ព្រោះចង់បានលទ្ធិប្រជាធិបតេយ្យ គឺត្រូវទៅបោះឆ្នោតមិនមែនដេកផ្ទះដូច សម រង្ស៊ី ដោយសារតែអស់សិទ្ធិធ្វើនយោបាយ គ្មានសិទ្ធិបោះឆ្នោត និងជាអនុប្រជាជននោះទេ ។

សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នេះ មានអ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិជាច្រើនរូប បានចុះឈ្មោះចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនេះរួចហើយ ដូចជាប្រទេសឥណ្ឌូនេស៊ីជាដើម ដែលតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំពីការសម្រេចរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍ ចំនួនពីរក្រុមមកចូលរួមសង្កេតការបោះឆ្នោតទូទៅ នៅកម្ពុជាក្នុងខែកក្កដានេះ ដែលក្រុមមួយដឹកនាំដោយ ឥស្សរៈជនជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ហើយក្រុមមួយទៀត ដឹកនាំដោយអ្នកការទូតជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី មកចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជា ។

បើតាមលោក ជុំ សុន្ទរី មន្ត្រីនាំពាក្យក្រសួងការ បរទេស ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ជំហររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីពីការគោរពអធិបតេយ្យភាពរបស់ កម្ពុជា និងមិនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ ។ ប្រទេសផ្សេងៗទៀត ក៏បានត្រៀម ខ្លួនប្រកាសគោលជំហរស្រដៀងគ្នានេះដែរ៕ ពល ពានរិទ្ទ