ព័ត៌មានទាន់ហេតុការណ៍៖

លិច​នាវា​នៅ​ចិន​ អ្នក​ស្លាប់​កើន​៦៥​នាក់​

​បណ្តាញ​ទូរទស្សន៍​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយ​ការ​លិច​នាវា​នៅ​ក្នុង​ទន្លេ​ Yangtze​ នោះ​បាន​កើន​៦៥​នាក់​ ខណៈ​ដែល​ជាង​៣៧០​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​។​

​បណ្តាញ​ទូរទស្សន៍​ CCTV​ បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​៣៩​នាក់​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ។​ មាន​តែ​១៤​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះ​រួម​ទាំង​នា​វឹក​ផង​ដែរ​ដែល​នៅ​រស់រាន​មានជីវិត​ ចាប់តាំងពី​នាវា​ដឹក​អ្នកទេសចរ​ ៤៥៦​នាក់​បាន​ក្រឡាប់​លិច​តាំងពី​ថ្ងៃ​ទី​១​ ខែមិថុនា​កន្លង​មក​ ដោយសារ​តែ​ជួប​ខ្យល់ព្យុះ​នោះ​៕


family-members-yangtze