ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លួចកាច់កម៉ូតូបានសម្រេច ប្រុងជិះគេចខ្លួន ត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿង បានសម្រេចហើយបម្រុងជិះរត់គេចខ្លួន តែត្រូវនារីរងគ្រោះចេញមកទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចកំពុងល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃសុក្រ ៩កើត ខែកត្កិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យិន សុវណ្ណ ហៅ ម៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ (ផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ យី ស្រ៊ាន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ៖ម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ក្រហម សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU 3637 (ជារបស់ជនរង) និងដែកចុងស្រួចចំនួន២, សោបំពង់លេខ៨ចំនួន១ (ជារបស់ជនសង្ស័យ)។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន មកចាក់សោរ.កចតទុកនៅមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយបានចូលទៅរៀបចំសម្ភារៈនៅខាងក្នុងផ្ទះ ពេលនោះជនសង្ស័យ ប្រដាប់ដោយដែកចុងស្រួចចំនួន២ និងសោរបំពង់លេខ៨ចំនួន០១ បានដើរម្នាក់ឯងចូលមកធ្វើសកម្មភាពកាច់សោកម៉ូតូបម្រុងយកជិះគេចខ្លួន ពេលនោះជនរងគ្រោះដើរចេញពីក្នុងផ្ទះមក ឃើញទាន់ក៏ស្រែកឆោឡោឡើង ភ្លាមនោះជនសង្ស័យបានរត់គេចខ្លួន តែត្រូវកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ មកដល់ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនបាន រួចនាំយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់ ៕ស តារា


ចែករំលែក៖