ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លួចម៉ូតូចេញពីកន្លែងធ្វើការ ស្មានថាគេមិនដឹង មានអីចូលមកវិញ ម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ចល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូរបស់អ្នកធ្វើការជាមួយស្មានថាគេមិនដឹងចុងក្រោយឆែកកាំមេរ៉ាឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។ករណីនេះកើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៤០នាទី នៅចំណុចក្នុងបរិវេណខុនដូរយូប៊ែងផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នគរបាលប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុំ ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។ចំណែកជនរងគ្រោះឈ្មោះ ពៅ ពិសី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សម្ភារបាត់បង់ ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CF-1494 (របស់ជនរងគ្រោះ) ។

សម្ភារបន្សល់ទុក ៖ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកណូគារចុចពិល និងនាឡិការដៃពណ៌ខ្មៅ ចំនួន០១គ្រឿង របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ មកធ្វើការនៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានដើរចូលទៅធ្វើការលុះដល់ម៉ោង ១៤ និង០០នាទី ជនរងគ្រោះបានមកមើលម៉ូតូរបស់ខ្លួនតែមិនឃើញ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួន រួចជនរងគ្រោះបានទំនាក់ទំនង់ទៅជនសង្ស័យតែជនសង្ស័យមកជួបជនរងគ្រោះឡើយ ។ លុះរហូតដល់ម៉ោង១៧ និង៤០នាទី ជនរងគ្រោះបានឃើញជនសង្ស័យមកដល់កន្លែងធ្វើការ(ចំណុចកើតហេតុ) ជនរងគ្រោះបានសហការជាមួយឈ្មោះ ប្រាក់ វណ្ណីត នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖