ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយយកមកទុកក្នុងព្រៃបម្រុងយកចេញនគរបាលមកដល់ល្មម

ភ្នំពេញ៖ ជនស្ស័យមួយក្រុម ដែលធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋហើយយកទៅលាក់ទុកក្នុងព្រៃមួយកន្លែងខណះបំណងយកចេញវិញក៏ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍រាយការណ៍ទៅនគរបាលចុះឡោមព័ទ្ធ ចាប់បានជនសង្ស័យចំនួន៣នាក់ និងម៉ូតូ៣គឿងផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមបនរភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមចោរប្រដាប់អាវុធខាងលើបានធ្វើសកម្មភាពកាច់សោក ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1BZ 5958 មួយគ្រឿងបានសម្រេចហើយបានជិះគេចខ្លួនចូលក្នុងព្រៃ និងលាកទុក ។ លុះមកដល់វេលាកើតហេតុ ជនសង្ស័យទាំងនោះបានមកយកម៉ូតូបំណងយកចេញ តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ទៅនគរបាលភ្លាមនោះកម្លាំង ប៉ុស្តិ៍កាកាបទី២ សហការជាមួយកម្លាំងខណ្ឌបានចុះបង្ក្រាបជាក់ស្តែង ។

ក្នុងការបង្ក្រាបនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលស្ថិតក្នុងការសង្ស័យនៅឡើយ និងម៉ូតូ ដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីមសង់​ស៊េរីឆ្នាំ ២០១៤​ ពាក់ស្លាកលេខ ភ្នំពេញ 1CW 5779 មួយគ្រឿង និងម៉ាក zoomerx ពណ៌សលាយលឿង​ ពាក់ស្លាកលេខ ភ្នំពេញ 1GG 7230 ដោយឡែក​ ម៉ូតូ ដែលជនសង្ស័យលួចបានហើយយកមកលាក់ទុកក្នុងគុម្ពោតព្រៃមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៣​ ពណ៌ខ្មៅ​ ពាក់ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ1BZ 5958 ។

ជនសង្ស័យនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងនាំខ្លួនយកទៅសាកសួរនៅផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ