ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបាន​ ៥ថ្ងៃគេចមិនផុតពីសមត្ថកិច្ចឃាត់ខ្លួន

ខេត្តក្រចេះ៖ ជនសង្ស័យដៃដល់ក្នុងអំពើចោរកម្ម ដែលបានធ្វើ សកម្មភាពលួចម៉ូតូScopyមួយគ្រឿង កាលពីថ្ងៃទី៩ មិថុនា ពីភូមិស្រែស្តៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ត្រូវបាននគរបាលក្រុងក្រចេះ ស្រាវជ្រាវបង្រ្កាបបាននៅថ្ងៃ ទី១៣ មិថុនា នៅក្រុងក្រចេះ។

ជនសង្ស័យដៃដល់ក្នុងអំពើលួចនេះ ឈ្មោះអ៊ាន បូលី ហៅប្រុស អាយុ ១៩ឆ្នាំ រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ នគរបាលក្រុងក្រចេះអោយដឹងថា ក្រោយការចាប់ខ្លួនជននេះ កំពុងសាកសួរដើម្បីបន្តនិតិវិធី៕

image675

image676