ព័ត៌មានទាន់ហេតុការណ៍៖

លើកដែកផ្សារដំបូលផ្ទះមិនប្រយ័ត្នជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនីឆក់ស្លាប់

ខេត្តកណ្តាល៖ បុរសម្នាក់លើកដែកឡើងទៅផ្សារដំបូលផ្ទះដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនីបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ពេល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតក្នុងរាជធានីភ្នំពេញ ។

 

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ នួន សារ៉េត ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។

 

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ីវ អំណត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅបច្ចុប្បន្នក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ។

 

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្រុសបង្កើតឈ្មោះ អ៊ីវ ចំនិត្យ បានសហការគ្នាម៉ៅការផ្សារដំបូលសំយាបផ្ទះឲ្យឈ្មោះ នួន សារ៉េត ក្នុងតម្លៃ១ម៉ែត្រការ៉េ១២,៥ដុល្លារសហរដ្ឋអាមេរិក ។ លុះដល់ម៉ោងកើតហេតុជនរង គ្រោះបាន ឈរនៅលើដំបូល ហើយបងប្រុសបង្កើតជាអ្នកហុចដែកឲ្យជនរងគ្រោះយកឡើងទៅ លើដំបូល ។ ពេលទទួលបានដែកដែលមានប្រវែងជាច្រើនម៉ែត្រជន រងគ្រោះបានលើកឡើង ទៅលើដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅប៉ះខ្សែកាបិ៍្លអគ្គិសនី បណ្តាលឲ្យឆ្លងចរន្តឆក់សន្លប់នៅលើដំបូល។

 

ក្រោយពីមានហេតុការណ៍កើតឡើងក្រុមគ្រួសារបានប្រញាប់ប្រញាល់ ហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតក្នុងរាជធានីភ្នំពេញតែអកុលស្យពេលទៅដល់មិនបានប៉ុន្មានផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ៕ ដោយ៖ ស្អាងជ័យ

Untitled-1

Untitled-2

Untitled-3