ព័ត៌មានទាន់ហេតុការណ៍៖

លោកចោរស៊យទាំងព្រឹកលួចចំម៉ូតូមានកុងតាក់សម្ងាត់ត្រូវចាប់បានស្វាគមន៍យ៉ាងចាស់ដៃ ទើបជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោម​បក្ខពួក២នាក់​លួចកាច់សោរកម៉ូតូចំម៉ូតូមានកុងតាក់សម្ងាត់ បានសម្រេចតែរត់មិនរួច ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញតាមចាប់បានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងនៅវាលាម៉ោង​៦និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសុីសុវត្តិស្ថិតក្នុង​ សង្កាត់ស្រះចកខណ្ឌដូនពេញ​ ។

បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកមុខផ្ទះពេលនោះខ្លួនបានលឺសំឡេងក៏មានការសង្ស័យបានចេញមកមើលក៏បានឃើញជនសង្ស័យ២នាក់កំពុងបណ្ដើរម៉ូតូភ្លាមៗនោះខ្លួនបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញតាមចាប់បានម្នាក់វាយឡើងទ្រោមខ្លួនតែម្ដង​ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល​ ។

ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកនិចពណ៌សបិតស្គុតខៀវពាក់ស្លាកលេខភ្នំពេញ1BO-9463

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលស្រះចកបានចុះទៅដល់កន្លែងកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​និងយកជនសង្ស័យទៅធ្វើការសាកសួរ​នៅប៉ុស្តិនគរបាលស្រះចកដើម្បីកសាងសំណុំរឿងបញ្ចួនទៅអធិការខណ្ឌដូនពេញចាត់ការបន្តតាមច្បាប់​ ៕ ស ដារ៉ា