ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ ត្រាំ អរគុណ ប្រធានាធិបតីពូទីន ដែលបានបណ្តេញមន្ត្រីការបរទេសអាមេរិក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១០ ខែសីហា បានអរគុណដល់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដែលបានជួយកាត់បន្ថយ បុគ្គលិកមន្ត្រី ស្ថានទូតអាមេរិកនៅរុស្ស៊ី ។ លោកត្រាំបញ្ជាក់ថា «សកម្មភាពនោះ ធ្វើឲ្យយើងខ្ញុំ កាត់បន្ថយអម្រែកនៃការចំណាយ»។

សារព័ត៌មាន VOA របស់អាមេរិក បានដកស្រង់សម្តីលោកត្រាំ និយាយទៅកាន់ ក្រុមអ្នកសារព័ត៌មាន នៅក្លឹប វាយកូនហ្គោល របស់លោកក្នុងតំបន់ Bedminster រដ្ឋ New Jersey ថា« ខ្ញុំចង់អរគុណដល់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ដែលបានជួយកាត់បន្ថយបុគ្គលិករដ្ឋ មួយចំនួនធំ»។

កាលពីថ្ងៃទី៣០ ខែសីហា ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានសម្រេច កាត់បន្ថយបុគ្គលិករបស់ស្ថានទូតអាមេរិក ដោយបណ្តេញចេញពីរុស្ស៊ី រហូតដល់ទៅ៧៥៥នាក់ ក្នុងចំណោម មន្ត្រី ស្ថានទូតអាមេរិក១២០០នាក់ ប្រចាំនៅប្រទេសរុស្ស៊ី។ ការបណ្តេញមន្ត្រី បុគ្គលិកការទូតរបស់អាមេរិក គឺជាការ សងសឹកទៅលើអាមេរិក ដែល បណ្តេញមន្ត្រីការទូតរុស្ស៊ី រឹបអូស អាគា ការបរទេសនៅអាមេរិក។

NKD-36x6_outline

នៅពេលនេះគេមិនទាន់ដឹងថា លោកត្រាំនិយាយ លេង ដែរឬទេ នៅក្នុង ការថ្លែងទៅកាន់អ្នកសារព័ត៌មាន ។ប៉ុន្តែ នេះជាលើកទីមួយដែលលោកត្រាំមានប្រតិកម្មទៅលើរុស្ស៊ី ក្រោយលោកពូទីន សម្រេច បណ្តេញមន្ត្រី បុគ្គលិកស្ថានទូតអាមេរិក៧៥៥នាក់។

លោក Nicholas Burns ដែលជាសាស្ត្រាចារ្យ នៃសកល់វិទ្យាល័យ នយោបាយ John F Kennedy បញ្ជាក់ថា ពេលនេះមិនដឹងថា សម្តីរបស់លោកត្រាំ ជាការលេងសើច ដែរឬទេ ប៉ុន្តែបើជាការពិត នេះ ជាសម្តីមិនធ្លាប់មាន សម្រាប់មេដឹកនាំអាមេរិក ដែលមិនកាន់ជើង បុគ្គលិកមន្ត្រីការទូតរបស់ខ្លួនដែលរងគ្រោះត្រូវគេបណ្តេញចេញពីប្រទេស។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សម្តីរបស់លោកត្រាំគឺជាការបញ្ឈឺ ទៅលើ លោកពូទីន ដែលបានកាត់បន្ថយបុគ្គលិកការទូតអាមេរិក នៅរុស្ស៊ី។ នេះជាការប្រតិកម្ម របស់ប្រធានាធិបតីអាមេរិក ដែលធ្វើឲ្យភាគីម្ខាងទៀត មានអារម្មណ៍មិនល្អ៕ ម៉ែវ សាធី