ព័ត៌មានទាន់ហេតុការណ៍៖

លោកតាម្នាក់ជិះម៉ូតូពេលយប់បុកគោយន្តកន្ត្រៃពីក្រោយស្លាប់នឹងកន្លែង

ខេត្តកំពងំធំ៖ បុរស់វ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ១០១៧ រវាងគោយន្តកន្ត្រៃនិងម៉ូតូនៅលើដងផ្លូវជាតិលេខ៦ ចំណុចភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគោយន្តកន្ត្រៃបើកបរក្នុងទិសដៅពីជើងទៅត្បូងស្របពេលជាមួយគ្នានោះ ក៏មានម៉ូតូសេ ១២៥មួយគ្រឿង បានបើកបរស្របទិសគ្នា ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូថគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចចុះមកវាស់វែងនិងធ្វើកំណត់ហេតុ ។

លោកវរៈសេនីយ៍ត្រី ស៊ីវ វណ្ណា អធិការងស្រុកសន្ទុកបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ូចឈន ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិត្រោយម្យាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ម៉ូតូរងគ្រោះមាក់សង់ពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1D 8991 ទៅបុកគោយន្តកន្ត្រៃ អត់ស្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ្ណ បានគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការស្រុកសន្ទុក ចំណែកសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

NKD-36x6_outline

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយមូលហេតុ អ្នកបើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី

be (6) be (1) be (2) be (3) be (4) be (5)