ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លោកតាវ័យ៧៣ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីម៉ូតូមួយគ្រឿងទៀតជិះម៉ូតូទាក់ដៃចង្កូតម៉ូតូរបស់គាត់

ប៉ោយប៉ែត: មានហេតុការគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ស្ទើតែទប់ទឹកភ្នែកមិនជាប់ ក្រោយពីម៉ូតូ២គ្រឿងបានប៉ះគ្នាហើយបណ្តាលឲ្យលោកតាវ័យ ៧៣ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែហកើតហេតុ។ ហេតុការNនេះបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងជាង៩ ស្ថិតនៅត្រង់ណុច(B3)ក្នុងប្លុកកាសុីណូប្រាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ។

បើយោងតាមប្រជាពលរដ្ឋដែលបានឃើញហេតុការបានប្រាប់ថា ម៉ូតូទាំង២នេះគឺបានបើកបរស្របទិសគ្នាលុះជិះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូមួយគ្រឿងដែលមានម៉ាក CBR ពណ៌ស(មិនចាំស្លាកលេខ) បានរេចង្កូតទៅប៉ះចំដៃចង្កួតម៉ូតូរបស់លោកតាវ័យ៧៣ឆ្នាំ ទើបបានបណ្តាលឲ្យដួលម៉ូតូ ហើយបានបោកក្បាលទៅនិងផ្លូវបេតុងស្លាប់ភ្លាមៗតែម្ដង។ចំនែកឯម៉ូតូជនបង្ករបានបើករត់គេចខ្លួនបាត់ស្រមោលឈឹង។

ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ សាំង គីមលាង ភេទប្រុស អាយុ៧៣ឆ្នាំ បច្ចុប្បន្នមានទីលំនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត បើកបរម៉ូតូម៉ាកHonda ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ស្លាកលេខប/ជ1F 5364 ។

ក្រោយពីហេតុការបានកើតឡើងមួយសន្ទុះគេបានសង្កេតឃើញថា កម្លាំងអន្តរាគមន៍វរ:៩១១ និងកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុបន្ទាប់មកបានត្រួតពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការទៅតាមជំនាញ ។

ក្រោយមកសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)ដឹកយកទៅគេហដ្ឋាននៃសពដើម្បីរៀបចំទៅតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕ វណ្ណា