ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាចារ្យម្នាក់កំពុងជិះម៉ូតូទំនងខ្យល់គរដួលតាមផ្លូវស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ លោកតាអាចារ្យវ័យចំណាស់ម្នាក ខណៈកំពុងជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែធ្លាក់ពីលើម៉ូតូដួលច្រងាប់ច្រងឹល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើង ប៉ុន្តែអកុសលយឺតពេលទៅហើយទំនងជាខ្យល់គរ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ០៥ កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០៩:៣៥ នាទីព្រឹក លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឲ្យដឹងថា លោកតាទំនងខ្យល់គរមានឈ្មោះស សន អាយុ ៦៤ ឆ្នាំ មុខរបរ ដាំទឹកតែនៅវត្តតានូ រស់នៅភូមិ ថ្មី ឃុំ ចំបក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ខណៈបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CA ៣៨៩៣។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានលោកតាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CA ៣៨៩៣ ខណៈធ្វើដំណើរពីលិចទៅកើត លើផ្លូវលេខ ១១៤ បន្ទាប់មកស្រាប់តែឃើញលោកតាធ្លាក់ពីលើម៉ូតូដួលច្រងាប់ច្រងឹលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើងប៉ុន្តែអកុសលយឹតពេលទៅហើយ។

ក្រោយមកសមត្ថកិច្ចបានមកដល់ និងបានដឹកសាកសពដោយរថយន្តរបស់ចរាចរណ៍ខេត្តស្វាយរៀងមកទីលំនៅទៅដើម្បីប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មូលហេតុ: គឺដោយសារតែលោកតាមានជំងឺប្រចាំកាយ បណ្ដាលឲ្យខ្យល់គរបែបនេះ។