ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោកតាំង ណារិន ពេទ្យសត្វស្រុកក្រឡាញ់ត្រូវអាជីវកររិះគន់ថាយកលុយលើសសេវាសាធារណៈ

ចែករំលែក៖

ខេត្តសៀមរាប៖ អាជីវករលក់សាច់ជ្រូក សាច់គោ ស្រុកក្រឡាញ់សុំមិនបញ្ចេញឈ្មោះ ត្អួញត្អែរប្រាប់ថា៖ សព្វថ្ងៃគាត់លក់សាច់លក់មិនសូវដាច់ទេ ព្រោះមិនសូវមានមនុស្សចូលផ្សារ ហើយថែមទាំងបង់ប្រាក់អស់ច្រើនទៀត។

ជ្រូកមួយក្បាល ពេទ្យសត្វយក២៥០០រៀល ពន្ធដារ១៥០០រៀល ពង់ស្តង់សត្វឃាត្ត ៥០០០រៀល កម្មករសម្លាប់ធ្វើជ្រូកមួយក្បាល ១០០០០រៀល សារុប១៩០០០រៀល ក្នុងមួយក្បាល ។ ក្រៅពីនេះ ជ្រូកមួយ ពួកពេទ្យសត្វយកសាច់៣ខាំ ទៅពិសោធន៍ ។

គោមួយក្បាលពេទ្យសត្វយកប្រាក់៤០០០រៀល ពន្ធដារ៣០០០រៀល បង់ស្តង់២០០០០រៀល ។ អ្នកសម្លាប់សត្វគោមួយក្បាល ៣០០០០រៀល កាត់សាច់៣ខាំយកទៅពិសោធន៍ សារុប ៥៧០០០រៀលមួយក្បាល ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកតាំង ណារិន មេពេទ្យសត្វដាក់ផែនការថា៖ បើម្ចាស់សាច់គោមិនឲ្យសាច់គោ៣ខាំ ទៅពិសោធន៍ទេ គឺឲ្យតែប្រាក់៥០០០រៀល ក៏បាន វាតិចជាងសាច់៣ខាំផង? ។

សូមបញ្ជាក់ថា៖ ខេត្តសៀមរាបមួយ តែពេទ្យសត្វយកប្រាក់ខុសគ្នា ក្រុងសៀមរាប ពេទ្យសត្វយកជ្រូកមួយក្បាល១៥០០រៀល ពន្ធដារអត់យកទេ ។ ដូច្នេះសៀមរាប យកតិចជាងនៅស្រុកក្រឡាញ់ មួយក្បាល២៥០០រៀល ។

បើយើងសាកគិតទៅមើល ២៥០០រៀល គុណនឹង៣៦៥ថ្ងៃ ត្រូវចំណាយលើសពីខេត្តសៀមរាបចំនួន ៩១២៥០០រៀល ។ ស្រុកក្រឡាញ់ កាប់ជ្រូក គិតជាមធ្យម ២៥ក្បាលមួយយប់ បើយក ៩១២៥០០រៀល មកគុណ២៥ក្បាល វាខុសពីក្រុងសៀមរាប ជាង២២លានរៀលបើ គិតជាដុល្លាអាមេរិកជាង៥០០០អាមេរិក ។ នេះ មិនគិតលុយរឿងសត្វគោ ផង។

ពេទ្យសត្វនៅស្រុកចិនបគេដឹងថា បើមាន សត្វជ្រូកមានជំងឺក្នុងកសិដ្ឋាន៣ឬ៤ម៉ឺនក្បាល គេយកទៅសម្លាប់ ឬកប់ចោលទាំងរស់ ។ ចំណែកពេទ្យសត្វស្រុកក្រឡាញ់ លោកតាំង ណារិន យកសាច់ជ្រូកទៅពិនិត្យបានដឹង នេះបានហៅថា ពេទ្យសត្វឆ្លាតមែន សុំសរសើរ ។

ករណីនេះ លោកតាំង ណារិន ឲ្យដឹងតាមទូស័ព្ទថា៖ ពេទ្យសត្វជ្រូកមួយក្បាល១៥០០រៀល បង់ចរន្ដ១០០០រៀល យកសាច់ទៅពិសោធន៍មិនដល់បីខាំទេ ។ ខាងមន្ទីរបង្គាប់យកនេះជាច្បាប់? ។ ពេលសួរថា ចុះលោកយកប្រាក់៥០០០រៀលថ្នូរនឹងមិនយកសាច់គោ៣ខាំវិញ តើយ៉ាងម៉េច? លោកតាំង ណារិន ឆ្លើយបដិសេធថា មិនបានយកទេ ។

លោក បូរ ប្រធានពន្ធដារស្រុកក្រឡាញ់ឲ្យដឹងថា៖ ឆ្នាំ២០១៨ ជ្រូកមួយក្បាល១៥០០រៀល គោ៣០០០រៀល តែឆ្នាំ២០១៩ មិនទាន់ទេ ។

លោក គ្រុយង៉ូវ ម្ចាស់កុងស៊ីសត្វឃាត្ត ឲ្យដឹងតាមទូរស័ព្ទថា៖ លោកជាអ្នកប្រមូលលុយពីអាជីវករមួយក្បាល៤០០០រៀល ពន្ធដារ១៥០០រៀល ពេទ្យសត្វ២៥០០រៀល ចំណែកពេទ្យសត្វយកសាច់ទៅពិសោធន៍ តិចណាស់មិនដល់៣ខាំទេ។

លោក ព្រុំវិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប ឲ្យដឹងថា ៖ពេទ្យសត្វយកជ្រូកមួយក្បាលតម្លៃ១៥០០រៀលបង់ចរន្ដ១០០០រៀល ចំណែកសាច់យកមិនដល់៣ខាំទេ កន្លះខាំឫមួយខាំ ។ ពេលសួរថា លោក តាំងណារិន យកប្រាក់៥០០០រៀលជាថ្នូរមិនយកសាច់៣ខាំ លោក វិច មិនជឿទេ ។ លោកថា អាជីវករមួយចំនួនក៏ខូចដែរ ។ អាជីវករជាច្រើននាក់ សុំ ឲ្យពេទ្យសត្វអនុវត្តន៍ដូចនៅក្រុងសៀមរាប ៕ប៊ុនរិទ្ធី


ចែករំលែក៖