ព័ត៌មានទាន់ហេតុការណ៍៖

លោកតា​អាយុ​៨៥​ឆ្នាំ​រំលោភ​ចៅស្រី​ខ្លួនឯង​អាយុ​៦​ឆ្នាំ​

ខេត្តតាកែវ​ ៖​ លោកតា​ដែល​មាន​វ័យ​៨៥​ឆ្នាំទៅ​ហើយ​នោះ​បាន​ចាប់​ចៅស្រី​ខ្លួនឯង​រំលោភ​តែ​មិន​បាន​ ស៊ីជម្រៅ​ដោយ​ចៅស្រី​ស្រែកយំរ​ត់ទៅ​ប្រាប់​ម្ដាយ​របស់​ខ្លួន​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ ស្ថិត​នៅ​គុម្ព​ចេក​ ក្នុងភូមិ​ព្រៃ​តា​ឡូ​ច​ ឃុំ​អូ​សារាយ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​

​ជនសង្ស័យ​ ឈ្មោះ​ សុខ​ គយ​ ភេទ​ប្រុស​ អាយុ​៨៥​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ ចំ​ណែ​ច​កុមារី​រង​គ្រោះ​ឈ្មោះ​ ឌ​ យ​ អាយុ​៦​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​អង្គុយ​អាំងភ្លើង​ នៅ​កៀន​គុម្ព​ចេក​ ហើយ​ចៅស្រី​ដែល​ជា​កុមារី​រង​គ្រោះ​បាន​ទៅ​ចូល​អាំងភ្លើង​ជាមួយ​ដែរ​។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​ពេល​កំពុង​អាំងភ្លើង​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​កុមារី​រង​គ្រោះ​ រំលោភ​ដោយ​ចាប់​ស្រាតខោ​រួច​ធ្វើ​សកម្មភាព​រំលោភ​តែ​មិន​បាន​ស៊ីជម្រៅ​នោះ​ទេ​ ដោយ​កុមារី​ រង​គ្រោះ​ស្រែ​យំ​ខ្លាំង​ពេក​។​ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​មិន​បាន​ស៊ីជម្រៅ​រួច​មក​ កុមារី​រង​គ្រោះ​ក៏​បាន​ដើរទៅ​ផ្ទះ​រួច​បាន​ប្រាប់​ម្ដាយ​របស់​ខ្លួ​តាម​ដំណើររឿង​ ហើយ​ម្ដាយ​កុមារី​ រង​គ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​។​ ក្រោយ​ពេល​ទទួល​ពាក្យបណ្ដឹង​រួច​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​និង​បាន​កសាង​ សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​និង​បន្ដ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ដ​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​ដូច​ការ​លើក​ឡើង​របស់​កុមារី​រង​គ្រោះ​ពិតមែនតែ​មិន​បាន​ស៊ីជម្រៅ​នោះ​ទេ​ ៕
6(51)