ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំព្រមានវាយបកវិញប្រសិនបើលោកត្រូវបានចោទប្រកាន់ក្រោយបាត់បង់សំឡេងភាគច្រើនក្នុងសភា

ក្រោយពេលបាត់បង់សំឡេងភាគច្រើននៅក្នុងសភា លោកត្រាំ បានបង្ហាញពី ការភ័យខ្លាច គណបក្ស ប្រជាធិបតេយ្យ ធ្វើការចោទប្រកាន់ទៅលើរូបលោក ។ ទាំងនោះហើយ បានជាលោកត្រាំព្រមានគណបក្សប្រជាធិបតេយ្យថា នឹងធ្វើ សកម្មភាពទៅលើគណបក្ស ប្រជាធិប តេយ្យ ប្រសិនបើគណបក្សនេះបន្តស្រាវជ្រាវចោទប្រកាន់រូបលោកនោះ។

សារព័ត៌មាន SCMP បានផ្សាយថា គណបក្សប្រជាធិបតេយ្យ ដណ្តើមមកវិញនៅវសំឡេងភាគច្រើនក្នុងសភា ក្រោយ រយៈពេល៨ឆ្នាំកន្លងមក ដែលជាការបើក ផ្លូវដល់ការស្រាវជ្រាវចោទប្រកាន់ទៅលើ ប្រធានាធិបតី ដូណាល់ ត្រាំ។

តំណាងរាស្ត្រ គណបក្សប្រជាធិប តេយ្យ មកពីរដ្ឋកាលីហ្វ័រនីញ៉ា លោក Eric Swalwell បានបញ្ជាក់ថា «យើងនឹងបើកការស្រាវជ្រាវដែលគណបក្សសាធារណ រដ្ឋមិនហ៊ានធ្វើនាពេលកន្លងមក» ។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា «ប្រសិនបើ គណបក្ស ប្រជាធិបតេយ្យ គិតថាពួកគេ នឹងចំណាយប្រាក់ពន្ធដារ ដើម្បីស្រាវជ្រាវ យើងខ្ញុំនៅថ្នាក់សភានោះ យើងនឹងត្រូវតបតវិញដោយស្រាវជ្រាវពាក់ព័ន្ធការធ្វើឲ្យបែកធ្លាយ ព័ត៌មានសម្ងាត់ ជាច្រើន ក៏ដូចជាបញ្ហាផ្សេងទៀតនៅក្នុងព្រឹទ្ធសភា ។

គណបក្សសាធារណរដ្ឋ ទទួលបាន ជ័យជម្នះនៅក្នុងព្រឹទ្ធសភា ដោយទទួល បានដល់ទៅ៥៣អាសនៈ ដែលពីមុនមាន តែ៥១អាសនៈប៉ុណ្ណោះ ។ ជាមួយនឹង អាសនៈបំពេញបន្ថែមនោះជាភាពងាយ ស្រួលនៅក្នុងការអនុម័តគោលនយោ បាយផ្សេងៗរបស់លោកត្រាំ។

ចំណែកគណបក្សប្រជាធិបតេយ្យវិញ ទទួលបានសំឡេងភាគច្រើននៅក្នងរដ្ឋសភា ដោយ ទទួលបានអាសនៈរហូតដល់ទៅ ២២៩ អាសនៈ ក្នុងចំណោម៤៣៥អាសនៈ ក្នុងសភា ។ សារព័ត៌មាន ញូវយ៉កថាមស៍ បានផ្សាយថា ដូចជាការបោះឆ្នោត កាលពី ឆ្នាំ២០១៦ តំបន់ដាច់ស្រយាលបានបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ចំណែក តំបន់ប្រជុំជនបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យ ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ លោក Larry Sabato អគ្គនាយកមជ្ឈមណ្ឌុល នយោបាយ មកពីមហាវិទ្យាល័យ Virginia បានបញ្ជាក់ថា «នឹងមានភាពតានតឹង នយោបាយកើតឡើង នៅក្នុងសភានា ពេល​ខាងមុខ »។

មេដឹកនាំសំឡេងភាគច្រើនក្នុងសភា លោកស្រី Nancy Pelosi បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ នឹងមិនសហការ ជាមួយ លោកត្រាំ នៅក្នុងបញ្ហាមួយចំនួន នោះឡើយ ។ គណបក្សនឹង ថ្លឹងថ្លែងនូវ អំណាចរបស់ប្រធានាធិបតីដូណាល់ ត្រាំ៕ ម៉ែវ សាធី