ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំអាចនឹងត្រូវដកហូតតំណែងប្រធានាធិបតី

ដោយសារវិវាទផ្ទៃក្នុងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ សមាជិកព្រឹទ្ធសភា អាមេរិក លោកស្រី Elizabeth Warren មកពីរដ្ឋMassachesettsបានអំពាវនាវដល់ គណៈរដ្ឋមន្ត្រី និងសភា ឲ្យដកហូតតំណែងប្រធានាធិបតីពីលោកត្រាំ ដោយសារតែ បង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង បន្ទាប់ពីមានអត្ថបទរបស់មន្ត្រីជាន់ខ្ពស់ ជាច្រើនរូប បានរិះគន់លោកត្រាំ ។

លោកស្រីElizabeth Warren បាន និយាយទៅកាន់សារព័ត៌មាន CNN ថា «ប្រសិនបើមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលរបស់ លោកត្រំា មិនមានសមត្ថភាព ក្នុងការអនុវត្តទៅតាមភារកិច្ចរបស់លោកត្រាំ គួរតែពិភាក្សា តាមមាត្រាទី២៥នៃ រដ្ឋធម្មនុញ្ញ ក្នុងការដកហូតតំណែង»។

លោកស្រីElizabeth Warrenបញ្ជាក់ថា «នៅក្នុងរដ្ឋធម្មនុញ្ញ បានបញ្ជាក់យ៉ាង ច្បាស់ថា ក្នុងករណី អនុប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណៈរដ្ឋមន្ត្រី យល់ឃើញថា ប្រធានាធិបតី មិនមាន សមត្ថភាពនៅក្នុងការដឹកនាំទេនោះ មន្ត្រី ទាំងអស់មានសិទ្ធិ យកឯកសារចេញពី តុធ្វើការរបស់ប្រធានាធិបតី។ មន្ត្រីទាំង អស់បានស្បថការពាររដ្ឋធម្មនុញ្ញ អាមេរិក ហើយដល់ពេលដែលមន្ត្រីទាំងអស់ត្រូវធ្វើការងារបស់ខ្លួន»។

ការលើកឡើងរបស់ លោកស្រីEliza beth Warren ដែលជាបុគ្គលអាចក្លាយជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះ ឆ្នោត នាឆ្នាំ២០២០ ក្រោយពេលសារព័ត៌ មាន New York Times បានផ្សាយនូវ អត្ថបទវិភាគ របស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ ថា គោលនយោបាយបង្កឲ្យមានវិវាទ ចងគំនុំ និងខ្វះប្រសិទ្ធិភាព របស់លោកត្រាំ កំពុងតែធ្វើឲ្យអាមេរិកបែកបាក់ ហើយ មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល បាន ខិតខំដើម្បីផ្លាសប្តូរ កម្មវិធីនយោបាយ របស់លោកត្រាំ។

នៅក្នុងអត្ថបទនោះក៏បានបញ្ជាក់ផងដែរថា សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន ក៏មានគម្រោង អនុវត្តតាមមាត្រាទី២៥ន ៃរដ្ឋធម្មនុញ្ញអាមេរិក ក្នុងការដកហូតសិទ្ធិសម្រេចនយោបាយរបស់លោកត្រាំដែរ ។ ប៉ុន្តែ មន្ត្រីទាំងនោះត្រូវផ្អាកវិញ ដោយសារ ខ្លាចវិបត្តិកាន់តែធំ។ សេតវិមានបានប្រតិកម្មយ៉ាងខ្លាំងទៅលើអត្ថបទវិភាគខាងលើ ដោយចោទប្រកាន់ថាជាជនក្បត់ និង ថោក ទាប។

មាត្រាទី២៥នៃរដ្ឋធម្មនុញ្ញអាមេរិកបានកែតម្រូវបន្ថែមកាលពីឆ្នាំ១៩៦៧ បានកំណត់ ពីវិធី កាត់ក្តីប្រធានាធិបតី ប្រសិនបើមិន មានសមត្ថភាពដឹកនាំប្រទេសជាតិ ដោយ មូលហេតុផ្សេងៗ ឬក៏ស្លាប់ ។ ពេលនោះ អនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋ មន្ត្រីភាគច្រើន គាំទ្រ អនុប្រធានាធិបតីឲ្យឡើងកាន់តំណែងជំនួសវិញ ។

ប្រសិនបើចង់ផ្លាស់ប្តូរប្រធានាធិបតី កំពុងតែកាន់អំណាច គណៈរដ្ឋមន្ត្រីត្រូវផ្ញើលិខិតទៅកាន់សភា ក្នុងការបកស្រាយ ពីហេតុផល ប្រធានាធិបតីមិនសមស្របក្នុងការដឹកនាំប្រទេសជាតិ។ ពេលនោះសភា ត្រូវការសំឡេងគាំទ្រ ២/៣ ទើបអាចដកហូតតំណែងប្រធានាធិបតីបាន៕ ម៉ែវ សាធី