ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ៖ យើងមិនធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិនឡើយ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់លោកថា អាមេរិក គ្មានសង្គ្រាមពាណិជ្ជកម្ម ជាមួយចិនឡើយ ។

កាលពីថ្ងៃទី ៤ខែមេសា ប្រធានាធិបតីដូណាល់ ត្រាំ បានច្រានចោលពាក្យចរចាមអារ៉ាមថា អាមេរិក កំពុងស្ថិតនៅក្នុង សង្គ្រាមពាណិជ្ចកម្មជាមួយចិន ក្រោយពេលចិន បានអនុម័ត តម្លើងពន្ធទៅលើផលិតផលរបស់អាមេរិក១២៨មុខ កាលពីថ្ងៃទី៣ ខែមេសា ។ ភ្លាមៗនោះ អាមេរិក ក៏បានវាយបកទៅលើប្រទេសចិន ដោយតម្លើងពន្ធលើផលិតផលរបស់ចិន រហូតដល់១៣០០មុខ ។ សកម្មភាពទាំងនោះបានធ្វើឲ្យអ្នកវិភាគបាលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម កំពុងតែកើតឡើង រវាងអាមេរិកនឹងចិន ។

នៅក្នុងសេចក្តីប្រកាសលើបណ្តាញ Twitter លោកត្រាំ បានបញ្ជាក់ថា «យើងគ្មានសង្គ្រាមពាណិជ្ជកម្មជាមួយចិនឡើយ ។ សង្គ្រាមពាណិជ្ជកម្ម ត្រូវបានបោះបង់ចោលជាច្រើនឆ្នាំមកហើយ » ។ អាមេរិកបានប្រកាស តម្លើងពន្ធ២៥ភាគរយទៅលើ ផលិតផល ១៣០០មុខនាំចូលពីប្រទេសចិន ដែលមានតម្លៃសរុប រហូតដល់ ៥០ពាន់លានដុល្លារ ក្រោយពេលចិន តម្លើងពន្ធ លើផលិតផលអាមេរិក ដែលមានតម្លៃតែ៣ពាន់លានដុល្លារប៉ុណ្ណោះ ។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការតម្លើងពន្ធលើអាមេរិកគឺដើម្បី បំពេញនៅការខូចខាត ដោយសារតែ ការតម្លើងពន្ធ របស់អាមេរិក កាលពីខែមុន ។

NKD-36x6_outline

សារព័ត៌មាន AFP កាលពីថ្ងៃទី៤ ខែមេសា បានដកស្រងការប្រកាសរបស់រដ្ឋាភិបាលចិន ពីគម្រោងតម្លើងពន្ធជាបន្តទៅលើ ទំនិញនាំចូលពីអាមេរិក២៥ភាគរយជាបន្តទៀត ទៅលើ ទំនិញ១០៦មុខ ដែលមានតម្លៃសរុប៥០ពាន់លានដុល្លារអាមេរិក ។ ការតម្លើងពន្ធនេះធ្វើឡើង ក្រោយប៉ុន្មានម៉ោង ប៉ុណ្ណោះ ដែលអាមេរិក ប្រកាសតម្លើងពន្ធ លើទំនិញ១៣០០មុខ នាំចូលពីចិន មានតម្លៃ ៥០ពាន់លានដុល្លារដូចគ្នា ។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុចិន ក៏បានត្រៀមល្ខណ តវ៉ាឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពីការតម្លើងពន្ធរបស់អាមេរិក៕