ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ សៅ សុខា កោះអញ្ជើញនាយទាហាននៃកងរាជអាវុធហត្ថ មកប្រជុំ ដើម្បីផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថនិងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំផ្សព្វផ្សាយការងារនិងសភាពការណ៍ថ្មីៗ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង លោក វរសេនីយ៍ នាយការិយាល័យ នាយរងការិយាល័យ ប្រធាន មេបញ្ជាការអង្គភាពនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងលោក ឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថទាំង២៥ រាជធានី ខេត្ត បានអញ្ជើញចូលរួមជាច្រើនរូបផងដែរ៕