ភ្នំពេញ ៖ នៅក្នុងឱកាសដែលលោក នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានស្វា គមន៍ចំពោះក្លិបបាល់ទាត់មិនអាជីព Sport News ដែលប្រមូលផ្ដុំដោយក្រុម អ្នកសារព័ត៌មានកីឡាមួយចំនួន ដោយ លោកបានណែនាំឱ្យខិតខំធ្វើការងារជា ក្រុមឱ្យបានល្អដើម្បីសុខភាពការទាក់ទង គ្នា ហើយធ្វើជាគំរូល្អសម្រាប់ប្រជាពល រដ្ឋកម្ពុជាក្នុងចូលរួមចំណែកលេងកីឡា ស្របតាមយុទ្ធសាស្ដ្រកីឡាដែលបាន ដាក់ចេញនូវគោលការណ៍ពលរដ្ឋម្នាក់ គួរចេះលេងកីឡាឱ្យបាន១ប្រភេទ ។
កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៥កន្លងទៅក្លិបបាល់ទាត់ Sport News បានប្រារឰពិធីសម្ពោធនជាផ្លូវ ការដោយមានការអញ្ជើញចូលរួមជា គណៈអធិបតីពីសំណាក់លោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា លោកវ៉ាត់ ចំរើន អគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា និងលោកអ៊ុក សិទ្ធិជាតិ អគ្គ នាយកកីឡា ។
តាមការឱ្យដឹងពីអ្នកចាតចែងទូទៅ ក្រុមក្លិបបាល់ទាត់ Sport News អះអាង ថា សមាសភាពកីឡាករគឺជាអ្នកយក ព័ត៌មានកីឡាអ្នកយកព័ត៌មានទូរទស្សន៍ អ្នកកាសែត ទស្សនាវដ្ដី និង អ្នកនិពន្ធ ព័ត៌មានកីឡានៅកម្ពុជា ។
លោកបានបន្ដទៀតថា ទោះបីការ ប្រកួតចាំបាច់ត្រូវទាមទារនូវជ័យជម្នះក៏ពិតមែន ប៉ុន្ដែក្លិបបាល់ទាត់មិនអាជីព មួយនេះបង្កើតឡើងក្នុងគោលបំណង បង្ហាញឱ្យមនុស្សទូទៅដឹងថា លេងកីឡា ទទួលបានផលប្រយោជន៍មកវិញច្រើនណាស់កីឡាបានផ្ដល់ផលល្អដល់សុខភាព និងបង្កើនសាមគ្គីភាពពិសេសបាល់ទាត់បង្រៀនមនុស្សឱ្យមានស្មារតីធ្វើការងារជាក្រុម ។ នាយឧត្ដមសេនីយ៍សៅ សុខា មានប្រសាសន៍ថា បាល់ទាត់គឺជាក្រុម ការងារមួយដែលតម្រូវឱ្យអ្នកលេងទាំងអស់ត្រូវលេង ដោយស្មារតីតែមួយទើប បានទទួលជ័យជម្នះ ។ កីឡាបាល់ទាត់ សុទ្ធតែជាតួឯកទាំងអស់ដែលពួកគេ មានតួនាទីខុសៗគ្នានៅលើទីលានដើម្បីឈានទៅរកជ័យជម្នះគឺជាគុណសម្បត្ដិ នៃសមាជិកក្រុមទាំងមូល ។
ចំណែកលោក វ៉ាត់ ចំរើន ក៏បាន កោតសរសើរផងដែរចំពោះអ្នកសារ ព័ត៌មានទាំងអស់ដែលចេះបង្កើតឱ្យ មានការជួបជុំគ្នាតាមរយៈការលេងកីឡា បាល់ទាត់ដែលជាតួអង្គ១ផ្នែកសម្រាប់ ដាស់តឿនពលរដ្ឋដទៃទៀតឱ្យចូលរួម លេងកីឡាដើម្បីសុខភាពទាំងអស់គ្នា ។
លោក អ៊ុក សិទ្ធិជាតិ ក៏បានគាំទ្រដល់ ក្លិបបាល់ទាត់មិនមែនអាជីពរបស់ក្រុមអ្នករាយការណ៍ការព័ត៌មានដែលចេះធ្វើការងារជាក្រុមបានយ៉ាងល្អភាពស្និទ្ធ ស្នាលផ្ដើមចេញពីមនុស្សគ្រប់គ្នាដូច ពេលនេះអ៊ីាចឹងអ្នកសារព័ត៌មានកីឡា កំពុងធ្វើទំនាក់ទំនងគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរាយការណ៍ព័ត៌មានកីឡាទៅអង្គភាពរៀងៗខ្លួនហើយឆ្លៀត មកធ្វើការជាក្រុមទៀត ៕ សារីម