ព័ត៌មានទាន់ហេតុការណ៍៖

លោកនូ ថេរ ត្រូវបានក្រសួងមហាផៃតែងតាំងជាអភិបាលស្រុកលំផាត់

ខេត្តរតនគិរី ៖ លោក ថង សាវុន អភិ​បាលនៃគណៈអភិបាលខេត្តរតនគិរីនៅ ព្រឹ​កថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បាន អ​ញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់​​ មុខតំណែងអភិបាលស្រុកលំផាត់ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកលំផាត់ដោយ មានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុកទាំងបីប្រភេទ តំណាងក្រុមហ៊ុន អង្គ ការនានា អាជីវករនិងបងប្អូនប្រជាពលរដ្ឋមួយចំនួន ។

លោក នូ ថេរ ឋានន្តរស័ក្កិឧត្តមមន្ត្រីថ្នាក់ លេខ៥ត្រូវបានក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកលំផាត់ខេត្តរតន គិរី ដើម្បីជាសេនាធិការដឹកនាំអភិវឌ្ឍឲ្យ មានការរីកចម្រើនលើគ្រប់វិស័យនៅមូលដ្ឋានស្រុកលំផាត់នេះ ។

លោកនូ ថេរ អភិបាលស្រុកថ្មីក៏បានឡើងប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញ ច្បាប់ លិខិត បទដ្ឋានគតិយុត្តិ គាំទ្រដើរតាមគោលនយោ បាយគណបក្សប្រជាជនកម្ពុជាដោយមឺុងម៉ាត់បំផុត។ បន្តអនុវត្តឲ្យខ្ជាប់ខ្ជួនកម្មវិធីនយោបាយនីតិកាលទី៥ យុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៣ កម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ជាតិរយៈពេល១០ឆ្នាំនិងការសម្រេចចិត្ត នានារបស់រាជរដ្ឋាភិបាល។ ប្តេជ្ញាដឹកនាំ គ្រប់គ្រងរដ្ឋបាលតាមគោលការណ៍ប្រជាធិបតេយ្យ ធ្វើសុខដុមនីយកម្មនិងបង្កើន ប្រសិទ្ធភាពដំណើការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបការងារ។ អនុវត្តផែនការ អភិវឌ្ឍរយៈពេល៥ឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនិងគម្រោងនានាឲ្យបានសម្រេចជោគជ័យប្រកបដោយគុណភាពប្រសិទ្ធ ភាពនិងគណនេយ្យភាព។ អនុវត្តដាច់ខាត តាមលិខិតបទដ្ឋានគតិយុត្តិស្តីពីរបៀបរបប និងវិន័យការងារ ពង្រឹងលើកកម្ពស់សាមគ្គីភាពទំនាក់ទំនងល្អទាំងនៅផ្ទៃក្នុងនិងផ្ទៃខាងក្រៅនិងសូមទទួលយកគ្រប់មតិផ្តាំផ្ញើ របស់ប្រធានគណៈអធិបតីទៅអនុវត្តឲ្យ មានប្រសិទ្ធភាពខ្ពស់បំផុត។

លោកអភិបាលខេត្តបានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មីដែលទើបតែទទួលបានការតែងតាំងសូមឲ្យយកចិត្តទុកដាក់លើការងារ ជាពិសេសក្តាប់ឲ្យបាននូវសភាព ការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈតម្រូវការរបស់ប្រជាពលរដ្ឋនិងបញ្ហា ប្រឈមនានាឆ្លើយតបឲ្យបានទាន់ពេល វេលា ពង្រឹងរបៀបរបបនៃការបំពេញការ ងារ បែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ បង្កើនសាមគ្គីភាព ភក្តីភាព និងលើក កម្ពស់គណនេយ្យភាពដើម្បីសម្រេចបាននូវ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕ វុទ្ធឦសាន្ត
Screenshot_2016-05-12-14-33-34-1

Screenshot_2016-05-12-14-33-04-1

Screenshot_2016-05-12-14-32-44-1

Screenshot_2016-05-12-14-31-54-1

Screenshot_2016-05-12-14-31-37-1