ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោករដ្ឋមន្រ្តី លឹម គានហោ អញ្ជើញចុះពិនិត្យជាក់ស្តែងដើម្បីមានវិធានការចំពោះមុខនិងយូរអង្វែង ពាក់ព័ន្ធនិងការងាររក្សាទឹកទុកបង្កបង្កើនផលស្រូវប្រាំងដល់កសិករ

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ នេះ លោករដ្ឋមន្រ្តី លឹម គានហោ អមដំណើរដោយ លោករដ្ឋលេខាធិការ ប៊ុន ហ៊ាន ដែលជាប្រធានមុខព្រួញតាមដានដោះស្រាយបញ្ហាទឹកក្នុងខេត្តកំពង់ធំ និងសៀមរាប ព្រមទាំងសហការីអ្នកបច្ចេកទេសមួយចំនួនបានចុះពិនិត្យជាក់ស្តែងដើម្បីមានវិធានការចំពោះមុខនិងយូរអង្វែង ។ ជាស្ថានភាពជាក់ ស្តែងរហូតដល់ថ្ងៃនេះពាក់ព័ន្ធនិងការងារបង្កបង្កើនផលស្រូវប្រាំង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបាន ដោះស្រាយចប់សព្វគ្រប់ ក្រោយពីវិធានការអន្តរាគមន៍ទំលាក់ទឹកពីអាងទឹក៣០កញ្ញា និង បន្តបូមបាចបញ្ចូលស្រែ ដែលបច្ចុប្បន្ធរង់ចាំតែការច្រូតកាត់តែប៉ុណ្ណោះ ។ អ្វីដែលជាការព្រួយបារម្ភក្នុងរយះពេល ២សប្តាហ៍ទៅមុខទៀត ដែលបច្ចុប្បន្ធស្ថានភាពស្ទឹងស្ទោងបានដាច់ជាកង់ៗ រួចទៅហើយនោះ គឺតំរូវការទឹកសម្រាប់ហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ។ ស្ថិតក្នុងស្ថានភាពដូចនេះ លោករដ្ឋមន្រ្តីបានសម្រេចដោយប្រើប្រាស់អុិចស្ការវ៉ាទ័រមួយចំនួនដែលមានទីតាំងនៅភូមិភាគកំពង់ធំរួចជាស្រេច ដើម្បីកាយជាអណ្តូងទៅតាមបណ្តោយនៃស្ទឹងស្ទោង ។ ចំពោះវិធានការបន្តទៅមុខ គឺការស្ថាបនានូវសំណង់ស្ទាក់ទឹក នៅចំនុចឃុំម្សារក្រង និងសំណង់ចែកចាយទឹក – ស្ពាន នៅក្បែរនោះផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖