ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លោកលីសាម៉េត៖ បើបងប្អូនស្រលាញ់គាំទ្រគណបក្សប្រជាជនស្មើនិងបងប្អូនចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចម្រើន

ខេត្តកោះកុង៖ លោក លី សាម៉េត ជាសប្បុរសជន ក្នុងស្រុក និងជាសមាជិកគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ បើបងប្អូនស្រលាញ់ គាំទ្រ គណបក្សប្រជាជនកម្ពុជា ស្មើនិងបងប្អូនចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិឲ្យមាន ការរីក ចម្រើនទៅថ្ងៃអនាគត ។ ដោយឡែក សម្រាប់លោកវិញ លោកនូវតែបន្ដចូលរួមអភិវឌ្ឍន៍មាតុភូមិ ជាមួយរាជរាជរដ្ឋាភិបាលកម្ពុជា ឲ្យ មានការរីកចំរើនបន្តទៀត លោកនូវតែបន្ដគាំទ្រគោរព ស្រលាញ់យ៉ាងខ្លាំង និងស្មោះត្រង់ជានិច្ចជាមួយសម្តេចតេជោហ៊ុន សែន ។ លោក បានបញ្ជាក់បែបនេះ ខណៈលោក ចូល រួមសំណេះសំណាល និងសាកសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ប្រមាណជាង៤៥០នាក់នៅស្រុក ស្រែអំបិល ខេត្ដកោះកុង កាលពីថ្ងៃពុធ ២កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

លោក លី សាម៉េត បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ដោយមាន ការគោរពស្រលាញ់គណ បក្សប្រជាជននេះហើយ ទើបលោកបានចំណាយ ធនធានផ្ទាល់ខ្លួន ជាថវិកាជាង ៣៣៥លានរៀល ដើម្បីធ្វើការអភិវឌ្ឍទៅលើវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ នៅក្នុងឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនេះជារៀងរហូតមក ដើម្បីប្រែក្លាយជីវភាពបងប្អូនឲ្យទទួលបានភាពធូធារក្នុងគ្រួសារ តាមរយៈចូលជ្រៅក្នុងការអភិវឌ្ឍនេះ ។

លោកបន្ដថា៖ នេះជាការចូលរួមចំណែកមួយភាគជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រទេសឈានមកការរីកចំរើនដូចសព្វថ្ងៃនេះ ។

ថវិកាជាង៣៣៥លាន រៀលនេះ គឺចូលរួមអភិវឌ្ឍន៍ ទៅលើ វិស័យអាណាចក្រ និងពុទ្ធចក្រ រួមមាន ដូចជា សាងសង់ស្នាក់ការគណៈបក្សប្រជាជនកម្ពុជា នៅក្នុងឃុំស្រែអំបិល អស់ថវិកា១២លានរៀល, នាំថវិកាជាង៥០លានរៀលដោយផ្តើមអង្គកឋិនទានដង្ហែរចូលវត្តសាមគ្គីគីរីទ័ពជាង ក្នុងឃុំដងពែងដើម្បីកសាងផ្លូវចំងាយជាង២៥០ ម៉ែត្រឡើងទៅកាន់ព្រះវិហារ, នាំថវិកាជាង៥០ លាន រៀល ដោយផ្តើមអង្គកឋិនទានដង្ហែរចូលវត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល ដើម្បីរៀបការ៉ូឡាជុំវិញព្រះ វិហារ, បាននាំមកនូវថវិកាផ្ទាល់ខ្លូនចូលរួមកសាងសមទ្ធផលនានា ក្នុងវត្តមាគ៌ាគីរីស្រែអំបិលចំនួន ៤លានរៀល រួមជាមួយថវិការបស់វត្តសាលា ម្នាងចំនួន៤លានរៀល សម្រាប់កសាងក្លោងទ្វា សាងសង់រូបសំណាក សាលាកំរើក និងនាំយក នូវថវិកាផ្ទាល់ខ្លួនចំនួនជាង១៤លានរៀល ដើម្បីចាក់ដីគ្រួសក្រហម ក្រាលផ្លូវ ចំងាយជាង ១៥០ម៉ែត្រចូលវត្តមាគ៌ា គីរីស្រែអំបិល, ជួយចាក់ ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង អស់ថវិកា២លានរៀល, បានផ្តល់ ថវិកា៣លាន រៀល ដើម្បីចាក់ដីគ្រួសក្រហមឆ្លងកាត់ ប្រឡាយ ចូលទៅកាន់សាលាបឋមសិក្សាវាលជើង បង្ករភាព ងាយស្រួលដល់សិស្សានុសិស្សដើរទៅរៀនសូត្រ។

លោក លី សាម៉េត បញ្ជាក់ឲ្យដឹងទៀតថា៖ ក្រៅពីការងារអាណាចក្រ និងពុទ្ធចក្រនេះ លោកបានចូលរួមចែកអំណោយផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួនជិត៧០០គ្រួសារ និងសិស្សា នុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន នៅឃុំស្រែអំបិល សរុបថវិកាជាង ១៩២លានរៀល និងបានចែកជូនប្រជាពលរដ្ឋដែលក្រីក្រគ្មានអ្នកទីពឹង និងប្រជាជនមានជំងឺប្រចាំកាយចំនួន៨គ្រួសារ អស់ថវិកា៣ លាន ២០ម៉ឺនរៀលផងដែរ។

លោក កែវ សុខ មេឃុំស្រែអំបិល តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានថ្លែងអំណរគុណដល់ សប្បុរសជនក្នុងស្រុកដែល បានចំណាយនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើការអភិវឌ្ឍ នៅភូមិឃុំស្រែអំបិលនេះ។

លោកបានបន្ដថា៖ លោកលី សាម៉េត ពិតជាសប្បុរសជនដែលមានសន្ធាជ្រះថ្លាដោយបរិច្ចាកថវិកា ផ្ទាល់ខ្លួនក្នុងការចូលរួមចំណែក មួយយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្លូវ ចូលសាលារៀន កសាងផ្លូវចូលទីអារ៉ាម និងកសាងនូវសមទ្ធិផល នានាច្រើនទៀតក្នុងស្រុកស្រែអំបិលនេះ។

សូមបញ្ជាក់ថា៖ កាលពី ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សប្បុរសជនសមាជិកគណ បក្សប្រជាជន បានជួយកសាងប៉ុស្តិ៍រដ្ឋបាលដងពែង អស់ ថវិកា ៥០០ដុល្លាអាមេរិក។ មានសប្បុរសជន ជាច្រើនទៀតក៏បានសន្យា បន្ដជួយផ្ដល់ជំនួយកសាងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានស្រុកស្រែអំបិលនេះ ឲ្យមានការរីកចម្រើនទៅថ្ងៃអនាគតផងដែរ ។ ដោយបច្ចុប្បន្នប្រទេសកម្ពុជា ពិតជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេស ហើយកំណើនសេដ្ឋកិច្ចគឺមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់៧%ផងដែរ៕ សំរិត