ព័ត៌មានទាន់ហេតុការណ៍៖

លោកស័ក្តិ២នៅ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាចចាក់ដី លុបប្រឡាយសាធារណៈ

ខេត្តកំពត ៖ ប្រជាពលរដ្ឋបាននាំគ្នា ចោទថា អភិបាលស្រុកកំពង់ត្រាចជាអ្នកឃុបឃិតអនុញ្ញាតឲ្យមន្ត្រីនគរបាលម្នាក់ចាក់ដីលុបប្រឡាយទឹកសាធារណៈមួយ កន្លែង។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីកូនប្រឡាយមួយកន្លែងសម្រាប់បង្ហូរទឹកចូលស្រែរបស់ប្រជាពលរដ្ឋ ដែលមានទំហំ៥ ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ត្រូវ បាននគរបាលស័ក្តិ២ម្នាក់ ប្រើគ្រឿងចក្រ ចាក់ដីលុបប្រឡាយ ដើម្បីវាតយកដី ដោយ ដាក់លូកន្លះម៉ែត្រជំនួយវិញ ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិកំពង់ត្រាចទី១ថា មន្ត្រី នគរបាលស័ក្តិ២ ដែលរំលោភយកដី ប្រឡាយរបស់ពួកគាត់ត្រូវគេស្គាល់ថា ឈ្មោះ ហេង ពៅវិសាល ជាម្ចាស់ផ្ទះ សំណាក់វិសាល និងមានតួនាទី ជានាយ ផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់នៅអធិការដ្ឋានគរបាលស្រុកកំពង់ត្រាច ។ ជារឿយៗ នគរបាលស័ក្ត២រូបនោះ បានប្រើស័ក្តិលើ ស្មារបស់គេមកអាង ថែមទាំងប្រើពាក្យ សម្តីមិនសមរម្យទៀតផង។ ប្រភពបន្តថា ករណីរំលោភដីប្រឡាយនេះ លោកអភិ បាលស្រុក ក៏បានដឹងរឿងដែរ តែលោក នៅតែបណ្តោយរហូតឈានដល់ការលុបបាត់ទាំងស្រុងទៅហើយដែលទង្វើបែប នេះធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង។

អភិបាលស្រុកកំពង់ត្រាច លោក អ៊ុម សីុណាតមានប្រសាសន៍បំភ្លឺថា លោកបាន ដឹងដែរ អំពីការមិនពេញចិត្តរបស់ប្រជាពល រដ្ឋក៏ប៉ុន្តែម្ចាស់ដីនោះហាមមិនស្តាប់ នៅ តែបន្តចាក់ដីដដែល។ លោកថា នេះជា ទង្វើខុសច្បាប់ទាំងស្រុង អាជ្ញាធរពុំមាន ពាក់ព័ន្ធទេ ហើយលោកនឹងហៅម្ចាស់ដីនោះមកដោះស្រាយ នាថ្ងៃចន្ទ សប្តាហ៍ ក្រោយនេះ បើមិនបញ្ឈប់ទៀត លោកនឹងដាក់កម្លាំងដកហូតគ្រឿងចក្រជាមិនខាន ៕ ដោយ ៖ ហេង នរិន្ទ្រ
a2

a3