ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីម៉ែន សំអន៖ ដំណើរទស្សនកិច្ចការងារ របស់គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នៅកម្ពុជា និងជួយជម្រុញថែមទៀតនូវកិច្ច​សហ​ប្រតិបត្ដិ​ការ​ល្អ​លើវិស័យវប្បធម៌ និងទេសចរណ៍

ភ្នំពេញ ​៖​ ​ តាមរយៈ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម និងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ដែលដឹកនាំដោយលោក ឌិញ ឡាថាំង(DInh la thang) រយៈពេល២ថ្ងៃនៅកម្ពុជានេះ និងបាន ជម្រុញថែមទៀតនូវកិច្ច សហប្រតិបត្ដិការ រវាងប្រទេសទំាង ​ពីរកម្ពុជា វៀតណាម ឲ្យកាន់តែប្រសើរឡើង ពិសេសវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រីម៉ែន សំអន ​ឧប​នាយក​​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រីក្រសួង​ទំនាក់ទំនង​ជា​មួយ​​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច ​ក្នុងឱកាស ដែលលោកស្រី ​ទទួល​ជូបសម្ដែងការគូរ និងពិភា ក្សាការងារ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅ​ទីស្ដីការក្រសួង ។

លោកស្រី ​ម៉ែន ​សំអន ​បាន​​សម្តែង​នូវការ​សាទរ​ចំពោះ​ ចំណងសាមគ្គីភាព មិត្ដភាព ទំនាក់ ទំនង រវាងកម្ពុជា វៀតណាម ដ៍ល្អជាមួយគ្នាតំាងយូរយាណាស់មកហើយ មិន​តែប៉ុ​ណ្ណោះ តាមរយៈ ដំណើរ ទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ របស់គណៈប្រតិភូ ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នៅកម្ពុជា នាពេលនេះ និងបាន​បង្ហា​ញ ឲ្យឃើញពីការរឹត ចំណង សាមគ្គីភាព មិត្ដភាពដែលមិនអាចកាត់ថ្លៃបាន។

លោកស្រីបន្ដថា ក្នុងដំណើរ ទស្សន កិច្ចនេះផងដែរ និងបង្កើន កិច្ចសហប្រតិបត្ដិការ កាន់តែល្អថែមទៀត ពិសេស​​វិស័យ​វប្ប​ធម៌​ ទេសចរណ៍ អ្នកវិនិយោគទុន កសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម មិនតែ ប៉ុណ្ណោះនិងបានផ្ដល់ទំនុកចិត្ដ ដល់អ្នកវិនិយោគទុន វៀតណាម ជាច្រើនឲ្យមកធ្វើ​ការ​​វិនិ​យោគនៅ កម្ពុជាមិនមានការព្រួយបារម្មណ៍អ្វីទំាងអស់ ដោយសារវិស័យ នយោ បាយរ​វាង​ប្រទេសទំាងពីមានទំនាក់ទំនងល្អជាមួយគ្នានេះ ។

លោកស្រីបញ្ជាក់ទៀតថា៖ កម្ពុជា វៀត ណាម នូវតែរក្សាចំណងសាមគ្គីភាព ដោយប្រ​កាន់ភ្ជាប់នូវ បងប្អូនតែមួយ ប្រជាជនតែមួយ និងសហគមន៍តែមួយ កម្ពុជាបាន​ប្រកាន់​ភ្ជាប់​នូវ យុទ្ធសាស្រ្ដ​ការប្រមូលផ្ដុំ ការគៀងគរ និងការបង្រួបបង្រួមជាតិ នេះគឺជាចំណុចខ្លំាង ដែល រាជរដ្ឋាភិបាលកម្ពុជា មិនអាចបោះ បង់ចោលបានទេ​ ។ ដោយមើលឃើញបែបនេះ​ទើបធ្វើឲ្យ​​ប្រជាជន ក៍ដូចអ្នកវិនិយោក ទុនវៀត ណាម ​តែង​តែ​សហប្រតិបត្តិ​ការជា​មួយ​កម្ពុជា បាន​ល្អលើ​គ្រប់​វិស័យ ។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ ​សេដ្ឋកិច្ច​ ពាណិ​ជ្ជ​កម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌ ជាមួយ​គ្នាបានល្អយូរអង្វែង ។ ការទំ​នាក់​​ទំ​នងជាមួយគ្នាដ៍ល្អនេះហើយដែលធ្វើឲ្យសហគមន៍អន្ដរជាតិ មាន ទំនុកចិត្ដ បាន​មក​បណ្ដាក់ទុនរកស៊ីនៅកម្ពុជា ពីមួយ​ថ្ងៃទៅមួយថ្ងៃកាន់​តែច្រើន​ឡើង ឥតឈប់ឈរ ។ ​ ​ ​​

មិនតែប៉ុណ្ណោះ​ដើម្បី​ពង្រឹង ពង្រីក​ចំណង​សាមគ្គីភាព​និង ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​ទំនាក់ទំនង​ការងារ​ បណ្តុះ​ បណ្តាល​ធនធានមនុស្ស​ ការផ្លាស់​ប្ដូរបទ ពិសោធន៍ អធិការកិច្ច រវាងប្រទេស​ទំាងពីរបានល្អ​ ជាមួយគ្នា មិនតែប៉ុណ្ណោះប្រទេ សវៀតណាម ​ ក៍​បាន​ផ្ដល់ ជំនួយ ឥតសំណង​ ជាច្រើន​ ដល់​កម្ពុជាផងដែរ ។

ក្នុងឱកាសនេះ លោក ឌិញ ឡាថាំង(DInh la thang) សមាជិកការរិយាល័យនយោបាយមជ្ឈឹមបក្សកម្មុនិស្ដវៀតណាម និងជាលេខាបក្សទីក្រុងហូជីមិញ បាន​ថ្លែង​ នូវ​ការ​កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​កម្ពុជា​ ដែល​បាន​ និង​កំពុង​អភិវឌ្ឍន៍​ យ៉ាង​ឆាប់រហ័ស​ធ្វើ ​ឲ្យ​ប្រជាជន ​មាន​ជីវភាព​ធូរធារ​ ពិសេស​មាន​សុខ ​សន្តិភាព ​សណ្ដាប់ធ្នាប់​ល្អ ។ នេះ​ជា​ការខិតខំប្រឹងប្រែង របស់ប្រមុខដឹកនំាដែល មានភាពឆ្លាតវៃ ​ របស់ ​សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​តែម្តង ទើប​កម្ពុ​ជា​មាន​ការ​រីកចម្រើន​បែបនេះ ។ លោក​បន្ត​ថា​៖វៀតណាម ​និង​កម្ពុជា ​តែងតែមាន​ទំនាក់ទំនងដ៍​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​ហើយ ​លោក​នឹង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ទុនវៀត​ណាម ​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុ​ជា ឲ្យកាន់តែច្រើន​ឡើង​ថែមទៀត​លើគ្រប់​វិស័យ​ ក្នុង​នោះ​មាន ​វិស័យ​កសិកម្ម ​ ​ឧស្សាហកម្ម​ ពាណជ្ជកម្ម វប្បធម៌ និងទេស ចរណ៍ ត្រូវ​អនុវត្ត​មុនគេ​និង​​ជួយ​បន្ត​បណ្តុះ បណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា។

ជាមួយគ្នានេះ​លោកស្រីម៉ែន ​សំអ​ន ​ក៏​បាន​បង្ហាញ​ពី​ការ​គិតគូរ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដែលមាន​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​ សែន​ជា​នាយករដ្ឋមន្ត្រី​ចំពោះ​អ្នក​វិនិយោ​គិន​ វៀតណាមក៏​ដូច​គ្រប់​អ្នក​វិយោគ​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា​ ដោយធានាផ្នែ​ប្រព័ន្ធ​ច្បាប់​ និង​សន្តិសុខ​ សុវត្ថិភាព ជូនដល់​ពួក​គេផងដែរ ៕​ សំរិត

image_6

image_5

image_4

image_3

image_2

image_1

image