ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីម៉ែន សំអន៖ ទទួលជួបគណៈប្រតិភូសាសនា រដ្ឋាភិបាលវៀតណាម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ សាសនាពីគ្នាទៅវិញទៅមកឲ្យកានល្អ

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធីការកិច្ច បានទទួល ជួបគណៈប្រតិភូ សាសនារដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោកហ្សឿង ង៉ុកទិន អនុប្រធានគណៈ កម្មាធិការសាសនារដ្ឋាភិបាលវៀតណាម ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរបទពិសោធន៏ ការងារសាសនា ពីគ្នាទៅវិញទៅមក ឲ្យកាន់តែល្អ ជាមួយគ្នា នារសៀលថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងអធិការកិច្ច ។

លោក ស្រីម៉ែន សំអន បានបញ្ជាក់ថា៖ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសានា ត្រូវបានរដ្ឋធានាក្នុងលក្ខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដ៏ទៃទៀត​ ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ។ ឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការងារគ្រ​ប់​គ្រងកិច្ចការងារសាសនាដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានអនុវត្តការងារដោយ សហការជាមួយ ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈសង្ឃទាំង ០២គណៈ គឺ គណៈ​មហានិកាយ និងគណៈធម្មយុត្តិកនិកាយ ក៏ដូចវិស័យពាហិសាស​នា​ផងដែរ។យោងតាមច្បាប់រដ្ឋធម្មនុញ្ញជំពូក៣ មាត្រា៤៣ ចែងថា៖ ប្រជាពលរដ្ឋខ្មែរទាំង០២ភេទមានសិទ្ធិពេញលេញខាងជំនឿ សាសនា។

លោកហ្សឿង ង៉ុកទិន បានបញ្ជាក់ថា៖ ផ្អែកលើការអនុវត្តស្មារតី អនុស្សារណៈយោគយល់ គ្នា MOU នេះ គណៈប្រតិភូការងារសាសនានៃប្រទេសទាំង០២ កម្ពុជា-វៀតណាម បានផ្លាស់ប្តូរទស្សនកិ​ច្ច គ្នាទៅវិញទៅ​មកទាំងប្រតិភូកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំជា​ន់ ខ្ពស់ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសាសនាកាន់តែពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព បងប្អូនល្អ ជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។

NKD-36x6_outline

លោកបន្ដថា៖ ក្រោយពីទំនាក់ទំនង កិច្ចសហប្រតិបត្ដិការដ៏ល្អជាមួយគ្នារួច ការងារសាសនា ប្រទេសទាំងពី និងឈានទៅបើកវគ្គបណ្ដុះបណ្ដាល វិជ្ជាជីវៈ លើវិស័យកាេងារ សាសនា នៅពេលខាងមុខនេះ ។ បន្ទាប់ពីយើងបានផ្ដល់វគ្គ បណ្ដុះបណ្ដាលទៅ កិច្ចការសាសនា នៅពេលមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីធំៗ ថ្នាក់ជាតិ របស់ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសវៀតណាម និងលើកយកប្រធានបទការងារ សាសនា មកពិភាក្សា ដើម្បីរកភាពរីកចម្រើន លើវិស័យនេះ ។ ព្រោះ ប្រទេសវៀតណាម ក៏កាន់សាសនាព្រះពុទ្ធ៨០ ភាគរយដែរ ៕ សំរិត